អ្នកជំងឺកូវីដច្រើនពេក! បុគ្គលិកសុខាភិបាលរូបនេះ រាំរបាំបាឡេរំសាយអារម្មណ៍ក្នុងមន្ទីរពេទ្យ (មានវីដេអូ)

//s9.kh1.co/94/942e9dbbe4b42ee477e6ed7db1cf2b3f16cf5693.jpg
សង្គម

 ០២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកទល់ពេលនេះ ក្នុងរដ្ឋ Utah មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ចំនួនជាង៤៦៥,០០០នាក់

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ ខាងមន្ទីរពេទ្យ The University of Utah បានចែករំលែកនូវវីដេអូឃ្លីបខ្លីមួយដែលបង្ហាញឲ្យឃើញពី បុគ្គលិកសុខាភិបាលម្នាក់ បានដោះស្បែកជើងចោល និងចាប់ផ្ដើមរាំរបាំបាឡេយ៉ាងរស់រវើក នៅកន្លែងរង់ចាំក្នុងមន្ទីរពេទ្យ។ ហើយទន្ទឹមនឹងនេះដែរ វីដេអូឃ្លីបក៏ទទួលបានចាប់អារម្មណ៍ និងមានអ្នកចុចចូលទស្សនាយ៉ាងច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិកសុខាភិបាលរូបនេះ មានឈ្មោះថា Teva Martinson ហើយជំនាញនៃការរាំរបស់គាត់ បានធ្វើឲ្យគេភ្ញាក់ផ្អើល និងមានចម្ងល់ថា តើគាត់ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលជំនាញពីមុនឬយ៉ាងណា ទាំងដែលតាមពិតទៅ គាត់ក៏ជាអ្នករាំរបាំបាឡេមួយរូបដែរ។ តួយ៉ាងនៅពេលដែលគាត់ចាប់ផ្ដើមរាំ ក៏មានអ្នកស្ម័គ្រចិត្តម្នាក់ បានលេងព្យាណូឲ្យទៀតផង ដែលជាភ្លេងបទចម្រៀងមួយបទ កាលពីឆ្នាំ១៩៧៧។

យ៉ាងណាមិញ មកទល់ពេលនេះ ក្នុងរដ្ឋ Utah មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ចំនួនជាង៤៦៥,០០០នាក់ និងករណីស្លាប់ចំនួន២,៦០០នាក់ ហើយចំពោះការផ្ដល់វ៉ាក់សាំងមានចំនួន៣.៣៣លាន ដោយមានមនុស្សចំនួន១.៥២លាននាក់ បានទទួលការចាក់ពេញលេញ ដែលជាអត្រា៤៧.៥ភាគរយនៃចំនួនប្រជាជន៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T