ជួប​បញ្ហាបែង​ចែក​ពណ៌មិន​ដាច់ អាចមានជំងឺខ្វាក់ពណ៌!

//s9.kh1.co/22/2240dab5c8b1df40971a09098bb83f2c6b899203.jpg
យល់ដឹង

 ០២-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជំងឺ​ខ្វាក់​ពណ៌​ ជា​ធម្មតា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​មើល ​ឬ​ពិបាក​ក្នុង​ការ​បែង​ចែក​ពណ៌​ជាក់លាក់​មួយ​ដូច​ជា​ ពណ៌​បៃតង​ ខៀវ និង​ក្រហម។

ជំងឺ​ខ្វាក់​ពណ៌​ ជា​ធម្មតា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​មើល ​ឬ​ពិបាក​ក្នុង​ការ​បែង​ចែក​ពណ៌​ជាក់លាក់​មួយ​ដូច​ជា​ ពណ៌​បៃតង​ ខៀវ និង​ក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្ស​ខ្លះ​ដែល​ខ្វាក់​​ពណ៌​ក្នុង​កម្រិត​ស្រាល​អាច​មើល​ឃើញ​ធម្មតា ​តែ​ពិបាក​នៅ​ពេល​កម្រិត​ពន្លឺ​ខ្សោយ​ ហើយ​ខ្លះ​ទៀត​ពិបាក​បែង​​ចែក​ខ្លាំង​មិន​ថា​ពន្លឺ​ក្នុង​កម្រិត​ណា​នោះ​ទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​យើង​អាច​នឹង​មើល​ឃើញ​វត្ថុ​ទាំង​អស់​ជា​ពណ៌​ប្រផេះ។ បញ្ហា​នេះ​អាច​​កើត​ឡើង​នៅ​ភ្នែក​ទាំង​សង​ខាង​ហើយ​មាន​ការ​រំខាន​ជីវិត​យើង​ទាំង​ស្រុង។

រោគ​សញ្ញា

ចំពោះ​រោគ​សញ្ញា​ជំងឺ​ខ្វាក់​ពណ៌អាច​​កើត​ឡើង​ពី​ស្រាល​ទៅ​ធ្ងន់​ ហើយ​មនុស្ស​មួយ​ចំនួន​ដែល​មាន​រោគ​សញ្ញា​ស្រាល​ និង​មិន​ចាប់​អារម្មណ៍​ថាខ្លួន​​មាន​បញ្ហា​ងងឹត​ពណ៌​នោះ​ទេ។ ចំពោះ​ក្មេងៗ​ប៉ា​ម៉ាក់​អាច​និង​មាន​ការ​កត់​សម្គាល់​នៅ​ពេល​ដែល​បង្រៀន​ពី​ពណ៌​ដល់​កូន ហើយ​ពួកគេ​ពិបាក​បែង​ចែក​។​

រោគ​សញ្ញា​រួម​មាន​ជំងឺ​ខ្វាក់​ពណ៌ ឬងងឹត​ពណ៌​៖

  • ជា​ធម្មតា​អាច​មាន​បញ្ហា​នៅ​ពេល​ឃើញ​ពណ៌​ និង​ពន្លឺ​នៃ​ពណ៌
  • ពិបាក​ក្នុង​ការ​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ពណ៌​ដូច​គ្នា ​ឬ​មិន​ដូច​គ្នា​ ដែល​ទូទៅ​កើត​ឡើង​ចំពោះ​ពណ៌ ក្រហម បៃតង ឬ​ខៀវ​និង​លឿង។

លើក​លែង​តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ​បំផុត​ ការ​ងងឹត​ពណ៌កម្រិត​ធម្មតា​​នឹង​​មិន​ប៉ះ​ពាល់​ការ​មើល​ច្បាស់របស​​ភ្នែក​ទេ តែ​វា​និង​មើល​ឃើញ​វត្ថុ​ទាំង​អស់​ឡើង​ពណ៌​ប្រផេះ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា achromatopsia។ ចំពោះ​ករណី​កម្រ​នេះ​ច្រើន​ជាប់​ពាក់​ព័ន្ធនឹង៖

  • ​ខ្សោយ​ភ្នែក
  • ភ្នែកញ៉ាក់ជាប់
  • ចាញ់​ពន្លឺ​
  • ខ្សោយ​ក្នុង​ការ​មើល

មូល​ហេតុ​បង្ក

មនុស្ស​ភាគ​ច្រើន​អាច​មាន​ជំងឺ​នេះ​ពី​កំណើត ​ដែល​ត្រូវ​បាន​ឆ្លង​ពី​ម្ដាយ​ទៅ​កូន។ ជំងឺ​ទាំង​នេះ ​គឺ​បណ្ដាល​មក​ពី​កង្វះ​ ឬ​មិន​​ពេញ​លេញ​ Cones មួយ​ផ្នែក​នៅ​ក្នុង​រ៉េទីន។ Cones ជួយ​យើង​ក្នុង​ការ​បែង​ចែក​ពណ៌ក្រហម បៃតង និង​ខៀវ។ក្នុង​ករណី​កម្រ​នេះ​ជា​ញឹក​ញាប់​រួម​ផ្សំ​ជា​មួយ​នឹង៖

ការ​ងងឹត​ពណ៌​ដែល​កើត​ពី​ជំងឺ​ត្រូវ​បាន​ស្គាល់​ភាគ​តិច​ជាង​បញ្ហា​កើត​ពី​កំណើត។ ប្រសិន​បើ​បណ្ដាល​មក​ពី​ជំងឺ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ទៅ​តាម​ពេល​វេលា ហើយ​វា​ជា​លទ្ធផល​ដែល​ទទួល​បាន​​ពី​ការ​ខូច​ខាត​រ៉េទីន ​ឬ​សរសៃ​ប្រសាទ​អុបទិក។

តើ​អ្នក​ណា​ដែល​អាច​មាន​ហានិភ័យ​ចំពោះ​ជំងឺ​ខ្វាក់​ពណ៌?

បុរស​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មក​មាន​ខ្វាក់​ពណ៌​ច្រើន​ជាង​ស្ត្រី។ បើ​តាម​ការ​ប៉ាន់​ស្មាន​បុរស​ម្នាក់​ក្នុង​ចំណោម ១០ នាក់​អាច​មាន​បញ្ហា​ខ្វាក់​ពណ៌ ​ភាគ​ច្រើន​កើត​មាន​នៅ​ប៉ែក​អឺរ៉ុប។

មូល​ហេតុ​​ដែល​អាច​បង្កើន​ជា​ហានិភ័យ​នៃ​ការ​ខ្វាក់​ពណ៌​មាន៖

ថ្នាំ​មួយ​ចំនួន​ក៏​អាច​បង្កើន​ហានិភ័យ​ដល់​ការ​ងងឹត​ពណ៌​ដែរ។

ការ​ព្យាបាល​ជំងឺ​ខ្វាក់​ពណ៌

មិន​មាន​ការ​ព្យាបាល​ចំពោះ​ជំងឺ​ងងឹត​ពណ៌​ពី​កំណើត​នោះ​ទេ។ ជា​ធម្មតា​គេ​អាច​ប្រើ​ប្រាស់ Lens ឬ​វ៉ែនតា​សម្រាប់​ជំនួយ។
ប្រសិន​បើ​គ្នា​យើង​មាន​ការ​សង្ស័យ​ ឬ​សម្គាល់​បាន​ថា​មាន​ភាព​ខុស​ប្លែក​ក្នុង​ការ​កំណត់​ពណ៌​សូម​ធ្វើ​ការ​ជួប​ពិនិត្យ​ជា​មួយ​និង​គ្រូពេទ្យ​ដែល​មាន​ឯក​ទេស​ខាង​ភ្នែក​ឲ្យ​បាន​ឆាប់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T