ប្តីល្អ! David Beckham ជួយតុបតែងមុខឲ្យប្រពន្ធ កាយវិការឡើងដូចអ្នកជំនាញ

//s9.kh1.co/12/12b2172b9dd92d92e68c81d12528db6112bfbc8b.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនសរសើរមិនបាន អតីតកីឡាករ David Beckham ចេះមើលថែថ្នាក់ថ្នមប្រពន្ធសូម្បីតែរឿងនេះក៏ធ្វើឲ្យដែរ។

បរទេស៖ កាលពីថ្ងៃទី ៣១ ខែសីហា  អ្នករចនាម៉ូតដ៏មានឥទ្ធិពលនៅប្រទេសអង់គ្លេស Victoria Beckham បានថតរូបការផ្សាយពាណិជ្ជកម្ មដើម្បីបើកដំណើរការផលិតផលសម្រស់ចុងក្រោយរបស់ម៉ាកដែលនាងបានបង្កើតដោយខ្លួនផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ Victoria បានអញ្ជើញជាងកាត់សក់ដ៏ល្បីឈ្មោះ Ken Paves ដើម្បីជួយធ្វើស្ទីលម៉ូដសក់របស់នាង។ ទន្ទឹមនឹងនេះ អ្នករចនាម៉ូតស្រីរូបនេះ ក៏ធ្វើការតុបតែងខ្លួនរបស់ពួកនាងជំនួសឱ្យការជួលសិល្បករតុបតែងមុខឲ្យ។

ក្នុងនោះផងដែរ នៅពេលដែល Paves ធ្វើសក់របស់នាង Victoria បានថតរូប Selfie ជាមួយនឹងការតុបតែងមុខរបស់នាង។ បន្ទាប់ពីការផ្លាស់ប្តូរទៅសំលៀកបំពាក់ផ្សេង Victoria ត្រូវការការតុបតែងមុខបន្ថែម ដូច្នេះ David Beckham បានចូលជួយប្រពន្ធរបស់លោកក្នុងការតុបតែងមុខ អតីតកីឡាកររូបនេះបង្ហាញថាលោក អាចតុបតែងមុខដូចអ្នកជំនាញទៀតផង។

មិនតែប៉ុណ្ណោះDavid Beckham តែងតែគាំទ្រប្រពន្ធរបស់លោកក្នុងការថតរូប នៅក្នុងយុទ្ធនាការនិទាឃរដូវថ្មីមួយសម្រាប់ផលិតផលថែរក្សាសម្ផស្ស Victoria បានអញ្ជើញស្វាមីរបស់នាងឱ្យថតនិងដឹកនាំផងដែរ៕

ប្រភព៖ ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Victoria Beckham
Victoria Beckham
David Beckham​ និង គ្រួសារ
David Beckham​ និង គ្រួសារ
David Beckham និង ភរិយា
David Beckham និង ភរិយា
Victoria Beckham
Victoria Beckham
David Beckham និង ភរិយា
David Beckham និង ភរិយា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T