ពលរដ្ឋអង់គ្លេសនាំគ្នាទៅបោះតង់ តែពេលត្រលប់ទៅផ្ទះវិញ អត់យកតង់ទៅជាមួយ និងបន្សល់ទុកសំរាមពាសពេញ (មានវីដេអូ)

//s9.kh1.co/89/8919f5c125573614f34497efa1a60fcc3612ab70.jpg
សង្គម

 ០១-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខាងសមាគមព្រឹត្តិការណ៍ឯករាជ្យ បានធ្វើការប៉ាន់ស្មានដែរថា តង់ចំនួន២៥០,០០០ ត្រូវបានទុកចោលនៅឯព្រឹត្តិការណ៍នានាទូទាំងចក្រភពអង់គ្លេស។

ចក្រអង់គ្លេស៖ ថ្មីៗនេះ មានឃ្លីបវីដេអូមួយបង្ហាញឲ្យឃើញពីទង្វើមិនគួរគប្បីរបស់ប្រជាពលរដ្ឋចក្រភពអង់គ្លេស ដែលបានទៅបោះតង់ក្នុងការប្រគំតន្ត្រីប្រចាំឆ្នាំ Reading Festival និងទុកតង់ចោលរាប់ពាន់តង់ រួមជាមួយសំរាមរាប់តោនពាសវាលពាសកាលយ៉ាងឥតសណ្ដាប់ធ្នាប់ ក្រោយពីព្រឹត្តិការណ៍បីថ្ងៃត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសម្ដីរបស់ក្រុមអ្នកការពារបរិស្ថានបាននិយាយថា តង់ក្នុងព្រឹត្តិការណ៍ដែលបោះចោល អាចបន្ថែមចំនួន៨៧៥តោនក្នុងការចាក់សំរាមនៅចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំ ហើយវានឹងចំណាយពេលរហូតដល់ទៅ១០,០០០ឆ្នាំ ដើម្បីឲ្យវារលួយបាត់ទាំងស្រុងផងដែរ។ ទន្ទឺមនឹងនេះដែរ អ្នកគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃព្រឹត្តិការណ៍បានបន្ថែមទៀតថា តង់ចំនួនមួយប៉ុណ្ណោះក្នុងចំណោមតង់ដប់ នឹងត្រូវបានយកទៅកែច្នៃឡើងវិញ ឬយកដោយអង្គការសប្បុរសធម៌។ ហើយតង់គឺជារបស់ដ៏អាក្រក់បំផុត ដែលគេព្យាយាមយកទៅកែច្នៃឡើងវិញ។ ជារៀងរាល់ឆ្នាំ ក្រោយពីព្រឹត្តិការណ៍បញ្ចប់ទៅបានពីរទៅបីថ្ងៃ ខាងក្រុមអ្នកជួយសង្គ្រោះ នឹងមកប្រមូលរបស់ដែលអាចយកបាន ដើម្បីបរិច្ចាគទៅកាន់អង្គការសប្បុរសធម៌គ្មានផ្ទះសម្បែង និងខាងផ្គត់ផ្គង់ស្បៀងអាហារជាដើម។

យ៉ាងណាមិញ ខាងសមាគមព្រឹត្តិការណ៍ឯករាជ្យ បានធ្វើការប៉ាន់ស្មានដែរថា តង់ចំនួន២៥០,០០០ ត្រូវបានទុកចោលនៅឯព្រឹត្តិការណ៍នានាទូទាំងចក្រភពអង់គ្លេស ដែលភាគច្រើនគេយកទៅចាក់ចោលនៅតំបន់គំនរសំរាម ហើយជុំវិញទង្វើរបស់ប្រជាពលរដ្ឋខាងលើនេះ ក៏ត្រូវបានគេចាត់ទុកថា ជាអាកប្បកិរិយាខ្ចិលច្រអូស និងគួរឲ្យស្អប់ខ្ពើមបំផុតផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T