អ្នកធ្លាប់បានឮពីវិធីព្យាបាលបញ្ហាគ្មានបុត្រទេ? ពួកយើងនឹងពន្យល់អ្នកខ្លះៗចំណុចនេះ!

//s9.kh1.co/89/8975d51412bc471f3f7abe4732851c53666244d2.jpg
យល់ដឹង

 ៣១-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ភ្នំពេញ៖ មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកទាំងបុរស និងស្ត្រីអាចប្រឈមមុខនឹងការមិនមានបុត្រ។ ៨០% នៃស្ត្រីអាយុក្រោម ៣៥ឆ្នាំ អាចមានផ្ទៃពោះតាមធម្មជាតិក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើពួកគេរួមមេត្រីជាប្រចាំដោយមិនបានការពារ។ ចំណែកស្ត្រីដែលមានអាយុលើសពី ៣៥ឆ្នាំ នឹងមានឱកាសតិចតួចប៉ុណ្ណោះក្នុងការមានផ្ទៃពោះ បន្ទាប់ពីព្យាយាមលើសពី ៦ខែ។

ភ្នំពេញ៖ មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកទាំងបុរស និងស្ត្រីអាចប្រឈមមុខនឹងការមិនមានបុត្រ។ ៨០% នៃស្ត្រីអាយុក្រោម ៣៥ឆ្នាំ អាចមានផ្ទៃពោះតាមធម្មជាតិក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើពួកគេរួមមេត្រីជាប្រចាំដោយមិនបានការពារ។ ចំណែកស្ត្រីដែលមានអាយុលើសពី ៣៥ឆ្នាំ នឹងមានឱកាសតិចតួចប៉ុណ្ណោះក្នុងការមានផ្ទៃពោះ បន្ទាប់ពីព្យាយាមលើសពី ៦ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានកត្តាជាច្រើនដែលបានរួមចំណែកដល់ការគ្មានកូន ក្នុងនោះរួមបញ្ចូលទាំងបញ្ហានៃការបញ្ចេញអូវុល ដៃស្បូនបិទ PCOS ជំងឺសរសៃប្រសាទ ក្រពេញទីរ៉ូអ៊ីត ចំនួនមេជីវិតឈ្មោលរបស់បុរសតិច ឬសូម្បីតែជំងឺមហារីក។ បញ្ហានេះអាចឱ្យគ្រួសារនីមួយៗជួបវិបត្តិផ្លូវចិត្ត។ ទោះយ៉ាងណា ការព្យាបាលបញ្ហាគ្មានបុត្រនឹងក្លាយជាដំណោះស្រាយប្រកបដោយក្តីសង្ឃឹមដែលគ្រប់ក្រុមគ្រួសារអាចពិចារណាបាន។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

» តើវិធីព្យាបាលបញ្ហាគ្មានបុត្រដែលមានប្រសិទ្ធភាពបំផុតមានអ្វីខ្លះ?

ប្រសិនបើអ្នកពិចារណាធ្វើការព្យាបាលបញ្ហាគ្មានបុត្រ មានជម្រើសជាច្រើនដែលអ្នកអាចពិចារណាដូចខាងក្រោម៖

ការបង្កកំណើតក្នុងវីត្រូ (IVF)

ការបង្កកំណើតក្នុងវីត្រូ គឺជាដំណើរនៃការចិញ្ចឹមស៊ុតនៅក្នុងកែវ។ នៅពេលដែលស៊ុតលូតលាស់ក្លាយទៅជាអំប្រ៊ីយ៉ុង វានឹងត្រូវបញ្ជូនមកក្នុងខ្លួនមនុស្សវិញ។ IVF ត្រូវបានគេទទួលស្គាល់ថា ជាការបង្កកំណើតដ៏ល្បីដែលបានជួយដល់ស្ត្រីដែលមានបញ្ហាគ្មានបុត្រ។

រូបតំណាង
រូបតំណាង

ការចាក់មេជីវិតឈ្មោល (ICSI)

ការចាក់មេជីវិតឈ្មោល គឺជាវិធីព្យាបាលទូទៅនឹងទទួលបានជោគជ័យបំផុត។ ICSI គឺជាដំណើរការនៃការបញ្ចូលមេជីវិតឈ្មោលទៅក្នុងស៊ុតដើម្បីបង្កកំណើត។ ស្រដៀងទៅនឹងការព្យាបាលរបស់ IVF ដែរ នៅពេលស៊ុតលូតលាស់ក្លាយទៅជាអំប្រ៊ីយ៉ុង វានឹងត្រូវបានផ្ទេរមកក្នុងខ្លួនមនុស្សវិញ។ វិធីនេះអាចធ្វើជាមួយ IVF ដើម្បីឱ្យការបង្កកំណើតមានប្រសិទ្ធភាពកាន់តែល្អ។

រូបតំណាង
រូបតំណាង

ការធ្វើរោគវិនិច្ឆ័យហ្សែនមុនពេលបង្កកំណើត (PGD)

PGD ត្រូវបានធ្វើឡើងដើម្បីជួយក្នុងការកំណត់បញ្ហាសុខភាព ឬភាពមិនប្រក្រតីណាមួយនៅក្នុងអំប្រ៊ីយ៉ុង និងជួយបញ្ឈប់ជំងឺតំណពូជមួយចំនួនដែលអាចនឹងឆ្លងទៅកូន។ PGD ក៏ជាវិធីសាស្រ្តដ៏ត្រឹមត្រូវមួយក្នុងការរពិនិត្យមើលថាតើ អ្នកនឹងមានកូនប្រុស ឬកូនស្រី។

រូបតំណាង
រូបតំណាង

ការពិនិត្យមើលហ្សែនមុនពេលបញ្ចូល (PGS)

PGS គឺជាការអនុវត្តនៃការធ្វើតេស្ត ឬវាយតម្លៃអំប្រ៊ីយ៉ុង និងពិនិត្យរកភាពមិនប្រក្រតីនៃក្រូម៉ូសូម ដើម្បីជៀសវាងការរលូតកូន។ជាធម្មតាការធ្វើ IVF មានផលប៉ះពាល់ដល់សុខភាពតិចតួចផងដែរ ដែលនោះគឺអាចធ្វើឱ្យឈឺក្បាល គេងមិនលក់ និងក្តៅខ្លួន ប៉ុន្តែទាំងនេះ មិនមែនជាអ្វីដែលគួរឱ្យបារម្ភឡើយ។

ទោះជាយ៉ាងណាក៏ដោយ ពួកយើងជឿជាក់ថា ការព្យាបាលទាំងអស់នេះគឺសុទ្ធតែមានតម្លៃសក្តិសមក្នុងការសាកល្បង ប្រសិនបើវាអាចជួយដល់បញ្ហាគ្មានបុត្រនេះបាន។ ការបង្កកំណើតក្នុងវីត្រូ (IVF) នៅប្រទេសម៉ាឡេស៊ីមានអត្រាជោគជ័យខ្ពស់ជាងគេទូទាំងពិភពលោក។

អត្រាជោគេជ័យជាមធ្យមរបស់ពិភពលោកគឺ ៥០% ប៉ុណ្ណោះ ប៉ុន្តែប្រទេសម៉ាឡេស៊ីទទួលបានអត្រាមធ្យមដល់ទៅ ៦៥%។ ប្រសិនបើអ្នកដឹងថាអ្នកមានឱកាស ៦៥% ក្នុងការមានគភ៌ អ្នកមិនគួរឱ្យឱកាសនេះកន្លងហួសនោះទេ។ ធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងសម្រេចក្តីស្រមៃរបស់អ្នកឲ្យក្លាយជាការពិត។

រូបតំណាង
រូបតំណាង

ការត្រៀមរៀបចំដើម្បីទទួលយកការព្យាបាលបញ្ហាគ្មានបុត្រ

ការស្រាវជ្រាវ

មុនពេលយើងសម្រេចចិត្តនឹងទទួលការព្យាបាលបញ្ហាគ្មានបុត្រ ដំបូងយើងត្រូវស្រាវជ្រាវ និងស្វែងរកព័ត៌មានអំពីការព្យាបាលនេះសិនដើម្បីបានយល់ច្បាស់អំពីការមានគភ៌។ បន្ទាប់មកយើងត្រូវសម្រេចចិត្តថានឹងទទួលការព្យាបាលនេះនៅឯណា។ ប្រសិនបើអ្នកគិតថានឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីសម្រាប់ការព្យាបាល អ្នកអាចទៅពិគ្រោះយោល់ជាមួយ ក្រុមប្រឹក្សាទេសចរណ៏សុខភាពម៉ាឡេស៊ី(MHTC) សម្រាប់ព័ត៌មាន និងការយកចិត្តទុកដាក់បន្ថែមទៅលើការព្យាបាលបញ្ហាគ្មានបុត្រ ជ្រើសរើសមន្ទីរពេទ្យ អ្នកជំនាញ ការចំណាយ និងការធ្វើដំណើរ ។

ការពិគ្រោះយោបល់

ជួបជាមួយអ្នកជំនាញ និងពិគ្រោះយោបល់ជាមួយពួកគាត់អំពីស្ថានភាពសុខភាពរបស់អ្នក គឺជាកត្តាចាំបាច់មួយសម្រាប់បុគ្គលម្នាក់ៗ។ ដំណើរការនៃការព្យាបាលការគ្មានបុត្រគឺចាំបាច់ត្រូវការពេលវេលា អ្វីដែលអ្នកអាចធ្វើបានគឺអនុញ្ញាតឲ្យគ្រូពេទ្យរបស់អ្នកយល់អំពីស្ថានភាពសុខភាពរបស់អ្នក។ បន្ទាប់មកអ្នកនឹងត្រូវឆ្លងកាត់ការធ្វើតេស្ដចាំបាច់មួយចំនួនដោយគ្រូពេទ្យសម្ភព ឬគ្រូពេទ្យរោគស្ត្រីរបស់អ្នកមុនពេលទទួលយកការព្យាបាលបញ្ហាគ្មានបុត្រ។

រូបតំណាង
រូបតំណាង

ពិគ្រោះពិភាក្សាជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក

គ្មានអ្វីល្អជាងមាននរណាម្នាក់ដែលយល់ពីអារម្មណ៍របស់យើង និងចេះលួងលោមចិត្តយើងនោះទេ។ ដូច្នេះហើយអ្នកគួរតែទាក់ទង និងពិគ្រោះជាមួយគ្រួសារ ឬមិត្តភក្តិរបស់អ្នក អំពីភាពជាឪពុកម្ដាយនិងបទពិសោធន៍ជាអ្នកជំងឺ។ ការពិគ្រោះពិភាក្សានេះនឹង ផ្ដល់ឱ្យអ្នកនូវគំនិតជាច្រើនដើម្បីពិចារណា។ វាអាចនឹងផ្ដល់ឲ្យអ្នកនូវជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលការគ្មានកូននេះផងដែរ។

រូបតំណាង
រូបតំណាង

ការរៀបចំធ្វើដំណើរ

បន្ទាប់ពីអ្នកបានសម្រេចចិត្តរួចហើយ ដល់ពេលដែលអ្នកត្រូវគិតអំពីការរៀបចំធ្វើដំណើរម្ដង។ ចាប់ផ្ដើមដោយធ្វើការណាត់ជួបជាមួយវិជ្ជបណ្ឌិតរបស់អ្នក និងកក់បន្ទប់សម្រាប់ពិនិត្យពិភាក្សា។ បន្ទាប់មកអ្នកត្រូវធ្វើតេស្ដរកមេរោគកូវីដ19 និងចាក់វ៉ាក់សាំងការពារមេរោគកូវីដ19។ កុំភ្លេចរក្សាគម្លាតនៅពេលអ្នកធ្វើដំណើរ។ ត្រូវពាក់ម៉ាសនិងលាងដៃជាប្រចាំ និងត្រូវបាញ់អាកុលនៅលើកន្លែងណាដែលអ្នកនឹងប៉ះពាល់នៅពេលអ្នកកំពុងធ្វើដំណើរ។

សូមចងចាំថា ម៉ាឡេស៊ីគឺជាមជ្ឈមណ្ឌលព្យាបាលបញ្ហាគ្មានបុត្រនៃអាស៊ី ដែលផ្តល់ជូននូវការព្យាបាលបញ្ហាគ្មានបុត្រជាច្រើនវិធី។ បើសិនជាអ្នកចង់យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវិធីព្យាបាលការគ្មានបុត្រ សូមមកកាន់ក្រុមប្រឹក្សាទេសចរណ៏សុខភាពម៉ាឡេស៊ី(MHTC)។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

MHTC គឺជាភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល ដែលផ្តល់សេវាកម្មថែរទាំសុខភាពអ្នកធ្វើដំណើរ ពីដើមដល់ចប់។ មន្ទីពេទ្យដែលជាដៃគូសហការរបស់ MHTC ក៏មានផ្នែកផ្តល់សេវាកម្ម IVF ដែលមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងការព្យាបាលការគ្មានបុត្រ ជាមួយនឹងគ្លីនិកនៅម៉ាឡេស៊ី។ ពួកគេក៏ផ្ដល់ជូននូវការពិភាក្សា និងដំណោះស្រាយជាច្រើនពីបញ្ហាគ្មានបុត្រ ដូចជាការរំញោចអរម៉ូន ការធ្វើ IUI, IVF, ICSI ការរក្សាទុកគ្រីស្តាល់ FET ទៅជា PGS និង PGD ។

រូបតំណាង
រូបតំណាង

ការយកចិត្តទុកដាក់ខ្ពស់លើខ្លួនឯង គួបផ្សំនឹងបច្ចេកវិជ្ជាទំនើប និងចុងក្រោយបង្អស់ ធ្វើឱ្យ IVF ទទួលបានអត្រាជោគជ័យគួរឱ្យស្ងើចសរសើរ លើការព្យាបាលអ្នកជំងឺកន្លងមក។ ដោយអនុវត្តតាមប្រតិបត្តិការស្តង់ដារ (SOPs) អ្នកធ្វើដំណើរដើម្បីមកទទួលការព្យាបាលនៅប្រទេសម៉ាឡេស៊ី អាចធ្វើដំណើរដោយមិនមានការរឹតបន្តឹងនោះទេ។ អានបន្តអំពី SOPs តាមដំណរភ្ជាប់នេះ ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/អ្នកក៏អាចដឹងបន្ថែមពី MHTC តាមរយៈ Facebook Page: Medical Tourism Malaysia – Cambodia.

https://s9.kh1.co/__image/w=650,h=170,q=100/dc/dcc2f22cf6456fa91709943bce6eb539609d1c92.jpg
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T