ដោយទទួលបានសន្ទុះការគាំទ្រខ្លាំង ឥឡូវកម្មវិធីតេឡេក្រាមមានអ្នកដោនឡូត ១ពាន់លានដងនៅទូទាំងពិភពលោក

//s9.kh1.co/f6/f659d412c00a3fa827722e40dacbd7639fa81bc9.jpg
បច្ចេកវិទ្យា

 ៣១-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាតេឡេក្រាមទទួលបានការទាញយកមួយពាន់លានដងនៅទូទាំងពិភពលោកក៏ដោយ វាមិនមែនមានន័យថាមានអ្នកប្រើប្រាស់សកម្ម ជាងមួយពាន់លាននាក់នោះទេ។

បរទេស៖ ឥឡូវនេះតេឡេក្រាមក្លាយជាកម្មវិធីកំពូល ដែលត្រូវបានគេទាញយកមកប្រើប្រាស់ជាងមួយពាន់លានដង នៅលើពិភពលោក នេះបើយោងតាមគេហទំព័រ Sensor Tower។ ដូចដែលបានរាយការណ៍នៅលើគេហទំព័រ TechCrunch ដែរ កម្មវិធីតេឡេក្រាមមានទីផ្សារធំដូចគ្នានឹងកម្មវិធី WhatsApp ដែលប្រទេសឥណ្ឌាមានការដំឡើងប្រមាណជា២២ភាគរយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាតេឡេក្រាមទទួលបានការទាញយកមួយពាន់លានដងនៅទូទាំងពិភពលោកក៏ដោយ វាមិនមែនមានន័យថាមានអ្នកប្រើប្រាស់សកម្ម ជាងមួយពាន់លាននាក់នោះទេ។ តេឡេក្រាមមានអ្នកប្រើប្រាស់សកម្មប្រចាំខែ ប្រហែល៥០០លាននាក់ នៅដើមឆ្នាំនេះ បើទោះបីជាបន្ទាប់ពីកម្មវិធី WhatsApp ត្រូវបានគេចាប់បានក្នុងភាពចម្រូងចម្រាសមួយចំនួន ជាមួយនឹងលក្ខខណ្ឌនៃសេវាកម្មដែលបានធ្វើបច្ចុប្បន្នភាព កម្មវិធីតេឡេក្រាមត្រូវបានគេឃើញមានសន្ទុះកើនឡើង។

ពេញមួយឆ្នាំនេះ តេឡេក្រាមទទួលបាននូវការធ្វើបច្ចុប្បន្នភាពមួយចំនួនតូចថ្មីៗនេះ កម្មវិធីចាប់ផ្ដើមមានការតេវីដេអូជាក្រុម  មុខងារចែកអេក្រង់ និងចលនាផ្ទៃខាងក្រោយ។ ឥឡូវជំហានបន្ទាប់របស់វា គឺត្រូវឡើងទៅកាន់ក្រុមកម្មវិធីទូរសព្ទ ដែលទទួលបានការទាញយក៣ពាន់លានដង ប៉ុន្តែមកដល់ពេលនេះ តិកតុកគឺជាកម្មវិធីដំបូងគេក្រៅពីកម្មវិធីរបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលអាចសម្រេចគោលដៅនេះ។ កម្មវិធីរបស់ក្រុមហ៊ុនហ្វេសប៊ុករួមមាន ហ្វេសប៊ុក, WhatsApp, Messenger, និង Instagram បានមកដល់គោលដៅនេះ ហើយតើតេឡេក្រាមអាចបោះជំហានមកដល់ទីនេះដែរទេ?៕

កម្មវិធីតេឡេក្រាម
កម្មវិធីតេឡេក្រាម

ប្រភព: 9TO5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T