គ្រាន់តែល្បីថា iPhone 13 អាចតេនិងផ្ញើសារតាមផ្កាយរណប ស្រាប់តែមានអ្នកចេញមកបកស្រាយភ្លាមៗតែម្ដង

//s9.kh1.co/ad/ad96cf330385671f9ba3462d24893af4b6f2d5b8.jpg
បច្ចេកវិទ្យា

 ៣១-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុខងារនេះអាចត្រូវបានផ្លាស់ប្ដូរឬលុបចោល មុនពេល Apple គ្រោងនឹងដាក់ដំណើរការវា ឬវាមិនទាន់រៀបចំរួចជាស្រេចនៅឡើយ

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងធ្វើការលើសមត្ថភាពផ្កាយរណប សម្រាប់ទូរសព្ទ iPhone ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើសារក្នុងស្ថានភាពគ្រាអាសន្ន។ មុខងារនេះក៏នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone រាយការណ៍ពីគ្រោះថ្នាក់និងភាពអាសន្នផ្សេងៗទៀត នៅក្នុងតំបន់ដែលគ្មានសេវាគ្របដណ្ដប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងហោចណាស់មានមុខងារសង្គ្រោះបន្ទាន់ចំនួនពីរ ដែលនឹងពឹងផ្អែកនៅលើបណ្ដាញផ្កាយរណប ហើយខណៈពេលដែលបច្ចេកវិទ្យាផ្កាយរណបបានធ្វើការអស់ជាច្រើនឆ្នាំ សមត្ថភាពបែបនេះទំនងជាមិនទាន់បញ្ចេញនៅឆ្នាំ២០២១ទេ។ មុខងារទីមួយគឺសារសង្គ្រោះតាមផ្កាយរណប (Emergency Message via Satellite) ដែលត្រូវបានរចនាឡើងឲ្យអ្នកប្រើប្រាស់ អាចផ្ញើសារសេវាកម្មសង្គ្រោះបន្ទាន់និងទំនាក់ទំនង ដោយប្រើប្រាស់បណ្ដាញផ្កាយរណប នៅពេលគ្មានសេវា។ មុខងារទីពីរនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់រាយការណ៍ពីគ្រាអាសន្នសំខាន់ៗ ដូចជាការធ្លាក់យន្តហោះនិងអគ្គិភ័យ ដោយប្រើប្រាស់បណ្ដាញផ្កាយរណប។ វាដំណើរការស្រដៀងគ្នានឹង ការតេទៅកាន់លេខ៩១១ក្នុងសហរដ្ឋអាមេរិក និងអាចផ្ដល់ព័ត៌មានដូចជាទីតាំងរបស់អ្នកប្រើប្រាស់ និងលេខសម្គាល់វេជ្ជសាស្ត្រ បន្ថែមពីលើការជូនដំណឹងអំពីការទំនាក់ទំនងបន្ទាន់។

រូបតំណាង
រូបតំណាង

ការរាយការណ៍មួយកាលពីចុងសប្ដាហ៍ពីអ្នកវិភាគលើក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយថា ទូរសព្ទ iPhone 13 នឹងរួមបញ្ចូលការតភ្ជាប់ទំនាក់ទំនងផ្កាយរណបគន្លងទាបរបស់ផែនដី ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចតេនិងផ្ញើសារដោយមិនមានប្រព័ន្ធ 4G/5G គ្របដណ្ដប់ ប៉ុន្តែការវិភាគបន្ថែមបានបង្ហាញថា ការលើកឡើងនេះមិនត្រឹមត្រូវនិងមិនទំនង។

ក្រុមហ៊ុន Apple នឹងមិនបើកដំណើរការសមត្ថភាពផ្កាយរណបទាំងនេះ នៅគ្រប់ប្រទេសនោះទេ ហើយវត្តមានរបស់វានឹងអាស្រ័យលើបទបញ្ជាក្នុងស្រុកនិងទីតាំងផ្កាយរណប។ ការតភ្ជាប់អាចមិនមែនភ្លាមៗទេ ហើយវាអាចចំណាយពេលរហូតដល់១នាទី ដើម្បីឲ្យទូរសព្ទ iPhone ភ្ជាប់ជាមួយផ្កាយរណបដោយជោគជ័យ។

ការតភ្ជាប់ទៅផ្កាយរណបនឹងទាមទារការប្រើប្រាស់បន្ទះឈីបម៉ូដឹមពិសេស ហើយ Apple នឹងបន្តប្រើបច្ចេកវិទ្យា Qualcomm សម្រាប់រយៈពេលពីរបីឆ្នាំខាងមុខនេះ។ មុខងារផ្កាយរណបទំនងជាមិនទាន់រួចរាល់មុនឆ្នាំក្រោយ ទោះបីជា Apple នៅឆ្នាំនេះអាចនឹងមាន hardware ត្រូវការសម្រាប់ទំនាក់ទំនងផ្កាយរណប។ មុខងារនេះអាចត្រូវបានផ្លាស់ប្ដូរឬលុបចោល មុនពេល Apple គ្រោងនឹងដាក់ដំណើរការវា ឬវាមិនទាន់រៀបចំរួចជាស្រេចនៅឡើយ៕

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T