ខេត្តកណ្តាលៈ កុមារីម្នាក់ ដើរទៅអង្គុយ មើលទូរទស្សន៍ផ្ទះ អ្នកជិតខាង ពេលម្តាយហៅ ឲ្យវិលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញ មានស្នាមសើប ជាប់នឹងខោ ហើយម្តាយមានការ សង្ស័យក៏បានសួរនាំកូន ទើបបែកធ្លាយ រឿង គេរំលោភកូនស្រី រួចក៏ទៅដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយចាត់ការ ទៅតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងឃុំជ័យធំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាល ឲ្យដឹងថា កុមារីរងគ្រោះ មានអាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុក ឪពុកម្តាយក្នុងភូមិ ឃុំកើតហេតុ ខាងលើ ចំណែក ឯជនសង្ស័យវិញ មានឈ្មោះ រស់ បូរី ហៅថារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាកសិករស់នៅ ក្នុង ភូមិ ឃុំកើតហេតុជាមួយ នឹងកុមារីរងគ្រោះដែរ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ កុមារីរងគ្រោះ បានទៅមើលទូរទស្សន៍ នៅផ្ទះជនសង្ស័យជាមួយជនសង្ស័យ បន្តិចក្រោយមក ខណៈកុមារីរង គ្រោះកំពុងដេក មើលទូរទស្សន៍នោះស្រាប់តែជន សង្ស័យ បានទៅស្រាត ខោកុមារីរងគ្រោះត្រឹមក្បាលជង្គង់ រួចហើយធ្វើសកម្មភាព រំលោភរហូតបានសម្រេច នៅលើផ្ទះនោះតែម្តងទៅ ។ បន្ទាប់ពីរំលោភ រួចហើយជនសង្ស័យបានស្លៀកពាក់ ឲ្យកុមារីរងគ្រោះវិញ រួចហើយបាន ដេញកុមារី រងគ្រោះឲ្យចុះទៅផ្ទះវិញ ស្របពេលនោះម្តាយ របស់កុមារីរងគ្រោះ បានដើរមកហៅ កូនឲ្យត្រឡប់ទៅផ្ទះវិញ ពេលដែលកូន ចុះមកដល់ក្រោមស្រាប់ តែឃើញខោកូនស្រី មានស្នាមសើម ជាប់នៅនឹងខោ បានសួរនាំកូន ស្រីរបស់គាត់ទើបដឹងថា កូនស្រីរបស់គាត់ត្រូវបានគេ រំលោភ រួចហើយក៏ទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍ នគរ បាល ឲ្យជួយការទៅតាមផ្លូវច្បាប់ ។

នគរបាលមូលដ្ឋានវិញ បន្ទាប់ពីទទួលបានពាក្យ បន្តឹងហើយនោះ ក៏ចុះ ទៅឃាត់ខ្លួន ជនសង្ស័យនឹងកសាងសំ ណុំរឿងបញ្ជូន ជនសង្ស័យមកកាន់ស្នងការ ដ្ឋាន ដើម្បីការទៅ តាមនីតិវិធីច្បាប់ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]