កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ រូបក្រដាស់ប្រាក់ចំនួន ១លានដុល្លារសាំងហ្គាពួរ ដែលជាក្រដាស់ប្រាក់ក្លែងក្លាយ នៅលើវេបសាយបណ្តាញសង្គម ហ្វេសប៊ុក ហើយវាជាការបង្ហោះ របស់យុវជន ជនជាតិសាំងហ្គាពួរ មិនចេះខ្មាស់អៀន និងខ្លាចច្បាប់ម្នាក់ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមនេះ មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី ដែលចុះផ្សាយកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ម្សិលមិញនេះ បានឲ្យដឹងថា អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសសាំងហ្គាពួរ បានប្រទះឃើញរូបក្រដាស់ប្រាក់ ១លានដុល្លារសាំងហ្គាពួរក្លែងក្លាយ (ស្មើនឹង ៧៨០០០០ដុល្លារអាមេរិក) ដែលជាការបង្ហោះរបស់យុវជនអគតិ និងមិនខ្លាចពីច្បាប់ម្នាក់ ធ្វើឲ្យគ្រប់គ្នារិះគន់យ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គមនេះ បានរិះគន់ និងចោទសួរថា “តើវាមិនខុសច្បាប់ទេឬ ដែលយកក្រដាស់ប្រាក់ក្លែងក្លាយ មកថតបង្ហោះ ដើម្បីបង្អួតគេបែបនេះ? ឬក៏ការប្រើប្រាស់ក្រដាស់ប្រាក់ក្លែងក្លាយ មិនមានទោស?” ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?

សូមកុំព្យាយាមធ្វើបែបនេះឲ្យសោះ!

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]