បន្ទាយមានជ័យ ៖ ស្ត្រីវ័យហុកសិបប្លាយម្នាក់ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ទាំងយប់ បន្ទាប់ពីរងរបួស ដោយក្រុមក្មេងស្ទាវបើករថយន្ត ប្រដេញគ្នា ហើយវេចង្កូតទៅបុកផ្ទះរបស់គាត់ បណ្តាលឲ្យបាក់សង្កត់ ខណៈកំពុងដេកលក់ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ទល់មុខសណ្ឋាគាសន្តិភាព ក្នុងភូមិសែសិន សង្កាត់អូរអំបិល ខេត្ត បន្ទាយមានជ័យ ។

លោក ឈឿម សុផុន ប្រធានការិយាល័យ នគរបាលចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមាន ជ័យបានឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣នេះថា ម្ចាស់រថយន្តបង្កហេតុមានឈ្មោះ ហុង ដាវុធ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មុនកើតហេតុបានខ្ចីរថយន្តមិត្តភ័ក្តិឈ្មោះ ចិត្រ កូនថៅកែផ្ទះសំណាក់ម្កុដពេជ្រជិះដើលេង ។ រីឯជនរងគ្រោះមានឈ្មោះ ឆូយ ឡាង ភេទ ស្រី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿង ម៉ាកហាយព្រីដ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខកណ្តាល 2A 8386 ជិះគ្នា ២នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ហាក់ទើបចេញពីកន្លែងផឹកស៊ី មកដល់ចំណុចផ្លូវកោង បត់ចង្កូតមិនទាន់ ក៏បានទៅបុកផ្ទះស្ត្រីរង គ្រោះ បណ្តាលឲ្យបាក់សង្កត់ ខណៈដែលគាត់កំពុងដេកបែកក្បាលហូរឈាមសន្លប់បាត់មាត់ឈឹង ត្រូវ សាច់ញាតិបញ្ជូនទៅសង្គ្រោះទាំងយប់ ។ ដោយឡែកឈ្មោះ ហុង ដាវុធ និងរថយន្តត្រូវនគរបាលចាប់យក ទៅវាស់ជាតិអាល់កុល និងសួរនាំចាត់ការតាមច្បាប់ ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]