ស្រលាញ់គ្នា១៨ឆ្នាំហើយ តែកុំកុំ នៅតែបែបនេះ ជាមួយគ្រួសារ​(មានវីដេអូ)

//s9.kh1.co/2b/2bd2d1e14f9d46b922e559a1443e5e12264b9a1c.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្រលាញ់គ្នារួមរស់អស់១៨ឆ្នាំហើយ តែគ្រួសារDonnie Yen កាន់តែមានសុភមង្គលបែបនេះ។

ចិន​៖ ពិតណាស់ លោក Donnie Yen ហៅ កុំកុំ ជាឈ្មោះតារាសម្ដែងចិនហុងដ៏ឆ្នើមម្នាក់ ដែលប្រជាជនស្ទើរគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា ដែលស្គាល់​រូប​លោក​មកជាហូរហែរ តាមរយៈខ្សែភាពយន្តក្បាច់គុន និងភាពយន្តបែបបាញ់បោះ វាយប្រហារជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រៅពីជោគជ័យក្នុងសិល្បៈ  Donnie Yen លោកមិនត្រឹមតែពូកែសម្តែងរឿងវាយគ្នាប៉ុណ្ណោះទេ សូម្បីតែរឿងស្វីតក៏មិនចាញ់ពួកកំលោះៗ ជំនាន់ក្រោយប៉ុន្មានដែរ។ ដោយកន្លងមក អ្នកស្រី Cecilia ដែលជាភរិយារបស់តារាសម្ដែងរូបនេះ តែងតែសរសើរស្វាមីនឹងបង្ហាញ រូបភាពស្វីតៗបែបនេះ ចាប់តាំងពីពួកគេបានស្រលាញ់គ្នាអស់ ១៨ឆ្នាំមកដល់ពេលនេះ ។

ជាក់ស្ដែង កាលពីម្សិលមិញជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១៨ឆ្នាំរប់គូស្វាមីភរិយាមួយគូនេះ កំពូលតារាសម្តែងក្បាច់គុនរូបនេះ បានចែករំលែកវីដេអូជាមួយពាក្យពេចន៍ដ៏មានអត្ថន័យបែបនេះថា៖

សូមអបអរសាទរនៅថ្ងៃខួបស្នេហា១៨ឆ្នាំ Cecilia ស្រឡាញ់អ្នកជារៀងរហូត។ ខ្ញុំនឹងមិនដែលដឹងថាជីវិតល្អឥតខ្ចោះបែបណានោះទេ ទាល់តែខ្ញុំមានអ្នក អ្នកគឺជាអ្វីដែលល្អបំផុតនៅក្នុងជីវិតខ្ញុំ។

 Donnie Yen

ក្នុងនោះផងដែរ វីដេអូនេះបានថតនូវគ្រាដ៏ផ្អែមល្ហែមប្រចាំថ្ងៃរបស់មនុស្សពីរនាក់ព្រមទាំងជីវិតគ្រួសារដ៏មានសុភមង្គលរបស់មនុស្ស ៤ នាក់ដែលជាកូនៗរបស់លោកថែមទៀតផង។ មិនតែប៉ុណ្ណោះមានមហាជនជាច្រើនបានកោតសរសើរស្នេហាស្មោះត្រង់របស់លោកគ្រប់ៗគ្នា ដែលមានគ្រួសារយ៉ាងមានសុភមង្គលបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង កូនៗ
Donnie Yen និង កូនៗ
វីដេអូDonnie Yen
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T