កុងគ្នាណាស់! លេចលឺថា ក្រុមហ៊ុន Google នឹងបញ្ចេញស្ដេចទូរសព្ទ Pixel របស់ខ្លួន ឲ្យបានមុន iPhone 13

//s9.kh1.co/31/31f044d7434a493e85eb35a5153cd6856d402169.jpg
បច្ចេកវិទ្យា

 ៣០-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ព័ត៌មានប្រកាសបញ្ចេញទូរសព្ទនៅមិនទាន់មានគ្រប់គ្រាន់ រហូតមកដល់បច្ចុប្បន្ន។

បរទេស៖ ក្រុមហ៊ុន Google បានបង្ហាញរូបរាងទូរសព្ទ Pixel 6 និង Pixel 6 Pro កាលពីប៉ុន្មានសប្ដាហ៍មុន។ ខណៈពេលដែលក្រុមហ៊ុនបានផ្ដល់​ចំណុចលម្អិតសំខាន់ពីទូរសព្ទ ក៏លក្ខណៈសម្បត្តិពិតជាច្រើនទៀតរបស់វានៅតែកំពុងបែកធ្លាយនៅឡើយ។ ព័ត៌មានប្រកាសបញ្ចេញទូរសព្ទនៅមិនទាន់មានគ្រប់គ្រាន់ រហូតមកដល់បច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមព័ត៌មានចេញពីប្រទេសចិនបានបង្ហាញថា ក្រុមហ៊ុន Google នឹងបញ្ចេញសេរ៊ីទូរសព្ទ Pixel 6 របស់ខ្លួនជាសកល នៅថ្ងៃទី១៣ ខែកញ្ញា។ ទោះជាយ៉ាងណា ការបែកធ្លាយនេះពិតជាស៊ីអារម្មណ៍បន្តិច ដោយប្រភពនេះលេចចេញពីប្រទេសចិន ព្រោះថាជាទូទៅក្រុមហ៊ុន Google មិនទាំងបានមានទីផ្សារលក់ទូរសព្ទនៅទីនោះផង។ ទោះជាយ៉ាងណា ទូរសព្ទពិតជាបានលក់នៅតៃវ៉ាន់ ហើយប្រភពមានកំណត់ត្រាច្បាស់ជាមួយនឹងការលេចធ្លាយ។

សេរ៊ីទូរសព្ទ Pixel 6 នឹងបំពាក់បន្ទះឈីបរបស់ Google គឺ Tensor ហើយត្រូវបានគេរំពឹងថា នឹងផ្ដល់ឲ្យបន្ទះបង្ហាញអេក្រង់ជាមួយ refresh rate ខ្ពស់, ការសាកថ្មកម្លាំង33W, បច្ចេកវិទ្យា UWB និងកាមេរ៉ាគោលទំហំ50MP។ តម្លៃដាក់លក់ជាក់លាក់នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ៕

សេរ៊ីទូរសព្ទ Pixel 6
សេរ៊ីទូរសព្ទ Pixel 6

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T