តើអ្នកធ្លាប់ស្រមើស្រមៃពីមនុស្សយន្ដ ដែលចេះគូររូបដែរ ឬ ទេ? ឥលូវនេះ អ្នកវិទ្យាសាស្រ្ដបានបង្កើតនូវ គ្រឿងយន្ដមួយបែប ដែលវាអាចគូររូបមនុស្សយើងបាន ដោយប្រើប្រាស់ប៊ិច និងក្រដាសផ្ទាល់ តែប្រើពេលយូរបន្តិចក្នុងការគូររូបនិមួយៗ។

មនុស្សយន្ដ មិនត្រឹមតែយកទៅប្រើប្រាស់ក្នុង ឧស្សាហកម្មមួយមុខនោះទេ តែគេក៏អាចយកវាមកប្រើប្រាស់ ក្នុងវិស័យសិល្បៈផងដែរ។ មានប្រទេសរីកចំរើនមួយចំនួនធំ បានប្រើប្រាស់គ្រឿងម៉ាស៊ីន ជំនួសនូវកំលាំងមនុស្សបានយ៉ាងច្រើន ក៏ប៉ុន្តែនៅពេលនេះ មនុស្សយន្ដដំបូងបង្អស់ ដែលគេប្រើវាមកសំរាប់គូររូប មាននៅទីក្រុងឡុង ដែលបង្កើតឡើងដោយ គ្រូបង្រៀនម្នាក់ សិក្សានៅ មហាវិទ្យាល័យនៃទីក្រុងឡុង។ មនុស្សដែលគាត់បានបង្កើតនេះ មានឈ្មោះថា Paul ដែលមុខជំនាញរបស់វា គឺពូកែរខាងគូស។

តើវាដំណើរការដោយរបៀបណា? ដំបូង យើងអង្គុយលើកៅអីស្ងៀម ហើយ Paul មានកាមេរ៉ាមួយសំរាប់ចាប់យករូបរបស់យើង បន្ទាប់ពីថតយករូបរបស់យើងបានរួចហើយ វាក៏ចាប់ផ្ដើមកាន់ប៊ិច គូសលើក្រដាស.ស បន្តិចម្ដងៗរហូតចេញជាមុខរបស់ អ្នកដែលអង្គុយវាថតនោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតច្នៃប្រឌិតមួយនេះ? សូមទស្សនា រូបភាពខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]