កែវ ចាន់និមល វិលចូលសិល្បៈវិញហើយ ក្រោយជាពីកូវីដយូរខែ

//s9.kh1.co/ec/ecc106dc18695a970b7ae2b251a12035d6b72b39.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកនាង កែវ ចាន់ និមល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការវិលមកសកម្មភាព ក្នុងការងារសិល្បៈវិញ​ បន្ទាប់ពីសម្រាកអស់ជាច្រើនខែ

ភ្នំពេញ៖ អស់រយៈពេលជាច្រើនខែមកហើយ ដែលពិធីការនីពូកែវោហាស័ព្ទ អ្នកនាង កែវ ចាន់ និមល បានដកឃ្លាពីការងារសិល្បៈ បានធ្វើដំណើរកម្សាន្ត លើទឹកដីសហរដ្ឋអាមេរិក ក៏បានបង្ហោះរូបភាពជាច្រើនហូហែរ អមដោយទេសភាពស្រស់ត្រកាលនៅទីនោះ ជាមួយសកម្មភាព នៃជីវិតប្រចាំ ដែលតារាស្រីរូបនេះរីករាយយ៉ាងមានក្តីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ អ្វីដែលធ្វើឲ្យទស្សនិកជនរាល់គ្នា ​មានការចាប់អារម្មណ៍ខ្លាំងនោះ កាលពីថ្មីៗនេះ​នៅគណនីហ្វេសប៊ុកជាផ្លូវការរបស់ អ្នកម្តាយសម័យថ្មីនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលបានរៀបចំតុបតែងខ្លួន ក្នុងរ៉ូបខ្លីពណ៌មាសរឹបរាង ដែលបានបញ្ចេញរាងឡើងខ្ងង់ ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់។   

ទោះជាយ៉ាងណាក្តី ជាមួយរូបភាពដែលបានបង្ហាញ រាងយ៉ាងឡួយបែបនេះ តារាស្រីរូបនេះ ក៏បានសរសេរខ្លឹមសារ មកជាមួយផងដែរ ដែលអ្នកនាង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការវិលមកសកម្មភាព ក្នុងការងារសិល្បៈវិញ​ដោយមានខ្លឹមសារដូចតទៅ៖

ស្វាគមន៍ការងារថ្មី បន្ទាប់ពីសម្រាកជាច្រើនខែ! អរគុណសម្រាប់ការផ្តល់តម្លៃជាពិសេសការរង់ចាំ ! ចាប់ផ្តើមសារថ្មីម្តងគឺអារម្មណ៍ថ្មីសន្លាងតែម្តង!

កែវ ចាន់ និមល

សូមទស្សនារូបភាពខាងក្រោម៖

កែវ ចាន់ និមល
កែវ ចាន់ និមល
កែវ ចាន់ និមល
កែវ ចាន់ និមល
កែវ ចាន់ និមល
កែវ ចាន់ និមល
កែវ ចាន់និមល
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T