ស្វាគមន៏មកកាន់ពិភព “Hengao” ឬ “Strages face” របស់ប្រទេសជប៉ុន ដែលវាជាការពេញនិយម របស់មនុស្សនៅក្នុងប្រទេសជប៉ុន ជាពិសេសអ្នកកំប្លែងតែម្តង ដោយពួកគេបាននាំគ្នា ធ្វើមុខបែបកំប្លែង ខ្លះលៀនអណ្តាត ខ្លះធ្វើភ្នែកស្រឡែវ និងខ្លះទៀតធ្វើមុខឡប់ៗ គួរឲ្យចង់សើច។

យោងតាមសារព័ត៌មាន Kotaku របស់ប្រទេសជប៉ុន បានឲ្យដឹងថា ការធ្វើមុខបែបកំប្លែងនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការលេងកំប្លែង ឬធ្វើឲ្យគេសើច នៅក្នុងប្រទេស ហើយមានចំនួនអ្នកកំប្លែងជាច្រើន បានធ្វើបែបនេះ ទោះបីជាមុខមាត់បែបណា ក៏ពួកគេហ៊ានធ្វើដែរ ដើម្បីឲ្យអ្នកទស្សនាផ្ទុះសំណើច។

យ៉ាងណាមិញ នៅទសវត្សរ៏ចុងក្រោយនេះ “Hengao” បានក្លាយជាការពេញនិយម និងមានប្រជាប្រិយខ្លាំង សម្រាប់យុវវ័យ ហើយជាពិសេសនោះ គឺតារាៗ ដែលបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៏ ដោយពួកគេនឹងត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ធ្វើមុខបែបកំប្លែងនេះ ដើម្បីឲ្យទស្សនិកជន បានសើចសប្បាយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការធ្វើបែបនេះ?























ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]