អីក៏យ៉ាងហ្នឹង? ក្រោយមានរឿងអាស្រូវបន្តបន្ទាប់ Park Yoochun ត្រូវគេទម្លាយថា មានមិត្តស្រីដល់ទៅ៥០នាក់

//s9.kh1.co/40/4031083afedbf3d192633feccfc5ba4ee9f5b019.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនគួរឲ្យជឿបន្ទាប់ពីមានរឿងអាស្រូបន្តបន្ទាប់ Park Yoochun ធ្លាយថាមានមិត្តស្រីដល់ទៅ៥០នាក់។

កូរ៉េខាងត្បូង៖ ប្រភពពីប្រទេសកូរ៉េនៅថ្ងៃទី ២៨ ខែសីហាបាននិយាយថា អ្នកគ្រប់គ្រងដ៏យូរអង្វែងរបស់ Park Yoochun នៅតែបន្តបរិហារនិងបង្ហាញពីជីវិតផ្ទាល់ខ្លួនដ៏វឹកវររបស់អតីតសមាជិក JYJ ។ លើកនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែចំនួនមនុស្សពាក់ព័ន្ធមិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែក៏មានព័ត៌មានលម្អិតចម្រូងចម្រាសជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ អ្នកគ្រប់គ្រងម្នាក់នេះបាននិយាយថា បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀននិងល្បែងស៊ីសងរបស់តារាចម្រៀងប្រុសរូបនេះបានផ្ទុះឡើង Park Yoochun មិនមានអាកប្បកិរិយាប្រែចិត្តនិងរិះគន់ខ្លួនឯងនោះទេ ផ្ទុយទៅវិញជីវិតស្នេហារបស់លោកគឺល្អប្រសើរសម្បូរបែបជាច្រើនទៀតទៅវិញ។ ដោយ អ្នកគ្រប់គ្រងនោះលើកឡើងថា Park Yoochunមានមិត្តស្រីសរុបជាង ៥០ នាក់ មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងរស់នៅជាមួយនារីដែលរៀបការហើយទៀតផង។

គួរបញ្ជាក់ផងដែរថា ការលាតត្រដាងពីអ្នកគ្រប់គ្រងដែលតាមពីក្រោយយ៉ាងជិតស្និទ្ធជាមួយ Yoochun ធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាខ្លាំង។ ដោយ Page iFeng បាននិយាយថាមនុស្សម្នាក់នេះបានគាំទ្រតារាចម្រៀងប្រុសរូបនេះអស់រយៈពេល ១២ ឆ្នាំមកហើយចាប់តាំងពី Yoochun សម្រេចចិត្តចាកចេញពី TVXQ ៕

ប្រភព៖ kenh14

សូមទស្សនារូបភាបខាងក្រោម៖

Park Yoochun
Park Yoochun
Park Yoochun
Park Yoochun
Park Yoochun
Park Yoochun
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T