នៅប្រទេសចិន មានភោជនីយដ្ឋានលើទឹក មួយកន្លែង ក្នុងទីក្រុង Chongqing ភាគខាងត្បូង ប្រទេសចិន ដែលបានរៀបចំទីតាំង ប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីអូសទាញ ចំណាប់អារម្មណ៍ភ្ញៀវ អោយមកទទួលទានអាហារ នៅហាងរបស់ខ្លួន។

តុកៅអីជាច្រើន ត្រូវបានតម្រាប ពាសពេញផ្ទៃទឹក ដែលភ្ញៀវអាចទទួលបាន នូវភាពត្រជាក់ស្រួល និង ការបន្ធូរអារម្មណ៍ ខណៈពេល កំពុងទទួលទានអាហារ ព្រោះនៅក្រោមជើងរបស់ពួកគេ មានទឹកហូរកាត់ រួមនឹងបរិយាកាស ស្រស់ស្រាយ បែបធម្មជាតិ ទៀតផង។ ក្នុងនោះដែរ ភោជនីយដ្ឋានមួយនេះ ទទួលបានប្រជាប្រិយភាព ពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកទល់ពេលនេះ បានពង្រីកទីតាំងរបស់ខ្លួន និង អាចទទួលភ្ញៀវ បានដល់ទៅ ៣០០នាក់ ក្នុងមួយពេល។ ទោះជាយ៉ាងណា ទឹកនៅទីនោះ មើលទៅមិនសូវ ជាស្អាតប៉ុន្មាននោះទេ ហើយក៏មានការចោល កាកសំណល់ជ័រប្លាស្ទីក ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]