ខេត្ត​បន្ទាយមានជ័យ ៖ ​កូន​ប្រុស​តិរច្ឆាន​​​ម្នាក់​​អាងអំណាច​ស្រា​​ចូល​ខ្លួនយក​​​អង្កត់​អុស​​​​វាយ​សំពង​​ក្បាល​ម្តាយបង្កើត​​ដែល​​មាន​អាយុ​​៦៣​ឆ្នាំ ​​បណ្តាលឱ្យ​​​បែក​ឈាម​​ហូរជោក​​ពេញ​ខ្លួន ​កាលពី​​​វេលាម៉ោង​៦ និង​៣០​នាទី​​ល្ងាច​ថ្ងៃទី១៩ ​​​មេសា ​២០១២ នៅភូមិ​​រង្វានលិច ឃុំ​ចំណោម ​​​ស្រុកមង្គលបុរី ​ខេត្តបន្ទាយ​មានជ័យ ​ហើយ​​​​​ម​ួយ​ថ្ងៃ​​ក្រោយមក ​​​ត្រូវ​​ប៉ូលិស​ចាប់ខ្លួន និង​ត្រៀម​បញ្ជូន​ទៅតុលាការ ។
​​

លោកវរ​សេនីយ៍​​ត្រី​យ៉ត ​​សុផល ​អធិការ​នគរ​បាល​​ស្រុកមង្គលបុរី ​បានឱ្យ​ដឹង​ថា ​កូន​​​​អកតញ្ញូ​ដែលយក​​​អង្កត់​​អុសវាយ​​ទៅលើ​ម្តាយ ​​ខ្លួន​ឯង​​នេះ ឈ្មោះ​អែត ឈាន ​​ភេទប្រុស ​អាយុ២៩ឆ្នាំ ចំណែក​ម្តាយ​រងគ្រោះ​​​​ឈ្មោះ​​កុយ ​​​តឹម ​អាយុ​៦៣​ឆ្នាំ ​​អ្នកទាំង​​ពីរ​នៅភូមិកើតហេតុ​​​​ខាង​លើ ។ ​មុន​ពេល​​​​កើតហេតុ​ជន​ល្មើស​ដ៏គម្រក់នេះ​បានស្រវឹង​​​ស្រា​ ហើយ​ឃើញ​ម្តាយ​កំពុង​ជួយ​លក់​​ដូរចៅ​ស្រីក៏ទាញ​​អង្កត់​​​អុសវាយ​​សំពង​​ម្តាយ​ដោយ​ពុំ​​ដឹងមូលហេតុ ​ត្រូវចំ​ក្បាល​​១កន្លែង​​​បែក​ហូរឈាម​ជោក​ខ្លួន​​​ និងវាយត្រូវខ្នង​ចំនួន៣​​កន្លែង​​​ហើមជាំ​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់​ដំបង ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]