រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូដឹកបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថ ក្នុងល្បឿនពេកបួងចង្កួតមិនទាន់ ក៏ជ្រុលទៅបុករបងសាលារាជធានីភ្នំពេញ បណ្តាលឱ្យបុរសរូបនោះ ដួលបោកក្បាលចេញខួរ ស្លាប់ភ្លាមៗកាលពី វេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ សីហា ២០១៣ តាមផ្លូវលេខ២១៣ កែងមហាវិថីព្រះមុនីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចំណែកស្ត្រីជាអ្នកបើកម៉ូតូ រងរបួសស្រាល ហើយរត់គេចខ្លួនបាត់ ។

បុរសដែលបាត់បង់ជីវិតឈ្មោះឡាយ បញ្ញាវ័ន្ត អាយុ៣០ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថយាមនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានស្រុកកំណើតនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។ សពត្រូវសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]