ក្រោយ អរុណរស្មី​ Liveយំយែកស្ទើរបែកទ្រូង ស្រាប់តែ សង្សារ​ចេញមកនិយាយបែបនេះទៀត

//s9.kh1.co/ba/ba89a8aea18f4a096bcc5726909ddd73fcef9a1b.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កាន់តែក្តៅហើយ ក្រោយ អរុណរស្មី ឡាយចប់ កញ្ញា ទិត្យ សុធារី ចេញមុខនិយាយបែបនេះ។

ភ្នំពេញ៖ ជឿជាក់ថា មហាជន និងប្រិយមិត្ត ច្បាស់ណាស់ពិតជាបានជ្រាបអំពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួត ចាក់ទឹកមិនលិច ផ្អែមលើសជាតិមេស្ករ រវាងគូស្នេហ៍តារាសិល្ប:មួយគូ គឺអ្នកនាងទិត្យ សុធារី និងលោក អរុណ រស្មី ដែលធ្វើឲ្យមហាជន និងហ្វេនៗពេញបណ្តាញហ្វេសប៊ុកផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍នាពេលកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវក្តៅគគុក បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលសាជាថ្មីម្តងទៀត ដោយបុរសសម្តីផ្អើម អារុណរស្មី ដែលតែងតែធ្វើឲ្យមហាជនផ្ទុះសំណើចនោះ បែរជាធ្វើការឡាយក្នុងហ្វេសប៊ុក ទ្រហោយំ ថែមទាំងកាត់សក់ខ្លួនខ្ទិចអស់ ដោយសារតែវិបត្តិស្នេហាប្រេះឆាទៅវិញ។

ជាមួយគ្នានេះ មិនបានប៉ុន្មានផងស្រាប់តែដៃគូម្ខាងទៀត គឺ កញ្ញា ទិត្យ សុធារី ក្រោយពីបានឃើញអតីតដៃគូរបស់ខ្លួនធ្វើដូច្នេះក៏បានចេញមកបង្ហោះសារមួយយ៉ាងវែង អន្លាយបែបនេះថា៖ 

អាក្រក់ល្អសរខ្មៅ ទុកឲ្យទេវតាជាអ្នកសម្រេចចុះ ខ្ញុំមិនLive ខ្ញុំមិនមែនអ្នកលក់អនឡាញខ្ញុំមិនចង់ល្បី ជាមួយហ្នឹងរឿង ឥតប្រយោជន៍ អ្នកណាស្អប់ហើយគិតអាក្រក់លើខ្ញុំ សូម unfollowរឺក៍ប្លុកខ្ញុំចោលទៅ ពួកអ្នកមិនដឹងរឿងផ្ទៃក្នុងពួកខ្ញុំទេ ឈឺឆ្អាលនាំតែបាបកម្មទេណា ជនិន្ទ្រ អរុណ រស្មី អ្នកអាចយកភាពឆ្កួតៗដែលអ្នកសាងដាក់ខ្ញុំទាំងអស់ ទៅឡាយយក Views បាន ប៉ុន្តែអ្នកមិនអាចយកអនាគត់ខ្ញុំទៅបំផ្លាញបានទេ គ្មានមនុស្សស្រីណាគេយក មនុស្សដែល ទន់ជ្រាយ សាំញុាំ តាប៉ែ អួត កុហក់គ្រប់រឿង យកមកធ្វើជាគូនោះទេ អ្នកខុសដាក់ខ្ញុំច្រើនសា អ្នកតែងតែធ្វើឡប់ៗគម្រាមខ្ញុំ ខ្ញុំក៍លើកលែងព្រោះអាណិតហើយសង្ឃឹមថាអ្នកនិងកែរ តាមនៅតែដដែល អ្នកធ្វើខុសហើយមកសុំមនុស្សស្រីប្រហែលខ្ញុំបែក អោយខ្ញុំលុបអ្វីដែលពាក់ពន្ធ័និងអ្នកចោល ខ្ញុំក៍លុប តែហេតុអ្វីអ្នក យករូបខ្ញុំទៅផុសដូចគ្មានរឿងអីចឹង រួចហើយLive ទង្វើមិនថ្លៃថ្លូរ យករូបខ្ញុំធ្វើជាប្រធានបទ ក្នុងការLive អោយគេគិតថាខ្ញុំ ធ្វើបាបអ្នក នេះខ្ញុំមិនដឹងអ្វីទាំងអស់ អ្នកជាអ្នកធ្វើបាបខ្លួនឯងតើ មិចខ្ញុំជាអ្នកខុសទៅវិញ ខ្ញុំសូមអង្វរណា ឈប់បង្ករឿងទៀតទៅ អាណិតខ្ញុំនិងគ្រួសារខ្ញុំផង សង្ឃឹមថា អ្នកបានអានហើយក៍យល់ពីខ្ញុំសូមអរគុណ៕

កញ្ញា ទិត្យ សុធារី

សូមទស្សនារូបភាពខាងក្រោម៖

ទិត្យ សុធារី
ទិត្យ សុធារី
ទិត្យ សុធារី
ទិត្យ សុធារី
ទិត្យ សុធារី
ទិត្យ សុធារី
អរុណរស្មី
អរុណរស្មី
សារ ទិត្យ សុធារី
សារ ទិត្យ សុធារី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T