ភ្នំពេញ ៖ រថយន្ត ៣ គ្រឿងត្រូវរង កាខូចខាត ក្នុងខណៈរថយន្ត ១គ្រឿង ម៉ាកហ្វ័ររ៉េនន័រ បើកលឿនជ្រុល បុកគូទ រថយន្តកាមរីបាឡែន ហើយបន្តជ្រុលបុកគូទ រថយន្តឡង់រ៉ូវែ ១គ្រឿងទៀត ។ គ្រោះថ្នាក់នេះ បានឡើងកាលពី វេលាម៉ោង ១៨ និង ៥០ នាទីយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេទុងជិត ស្តុបបឹងត្របែក សង្កាត់បឹង ត្របែក ខណ្ឌចំការមន។

យោងតាមសេចក្តី រាយការណ៍ពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ រថយន្ត ១ គ្រឿង ម៉ាកហ្វ័ររ៉េនន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-3667  បើកបរដោយបុរសម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីលិចទៅកើត រេចុះរេឡើង ពេញផ្លូវ ខណៈបើកមកដល់ចំណុច ស្តុបបឹង ត្របែក ក៏ជ្រុលល្បឿន ទៅបុកគូទ រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-5254 យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាត នឹងក្បាលរថយន្តកាមរីបាឡែន បានជ្រុលទៅបុកគូទរថយន្តឡង់រ៉ូវែ ១គ្រឿងទៀត ដែលកំពុងបើកស្របទិសគ្នា ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ បណ្តាល ឲ្យរថយន្តទាំង ៣ គ្រឿង ត្រូវរងការខូចខាត ស្ទើរស្រុង ហើយសមត្ថកិច្ចក៏បានបញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តហ្វ័ររ៉េនន័រ បើកលឿនពេក ទើបជ្រុល ទៅបុកចំគូទរថយន្ត ២ គ្រឿងជាបន្តបន្ទាប់ទៀត បណ្តាលឲ្យគាបគ្នាទៅមុខលែងរួចបែបនេះ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ សម្របសម្រួល រវាងភាគីទាំង ៣ ដើម្បីបញ្ចប់រឿង ដោយតម្រូវឲ្យភាគី រថយន្តហ្វ័ររ៉េនន័រ សងថ្លៃខូចខាត ជូនភាគី រថយន្តកាមរីបាឡែន និងរថយន្តឡង់រ៉ូវែ ៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]