នេះជារូបគំរូ iPad mini 6 ថ្មី ដែលគេរំពឹងថា នឹងប្រកាសចេញ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត

//s9.kh1.co/d9/d95e3b2cbfdaaa35801b6ead41385eca998b2bcc.jpg
បច្ចេកវិទ្យា

 ២៩-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Apple បានកាត់បន្ថយទំហំគែមនៅលើ iPad mini 6 ដូចដែលវាបានលេចធ្លាយកាលពីមុន។

បរទេស៖ រូបគំរូនៃ iPad mini 6 ត្រូវបានរចនាឡើងដោយលោក Michael Ma ដែលផ្ដល់ឲ្យយើងនូវការយល់ដឹងច្បាស់ អំពីអ្វីដែលយើងអាចរំពឹងពី iPad mini 6 ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ក្រុមហ៊ុន Apple បានកាត់បន្ថយទំហំគែមនៅលើ iPad mini 6 ដូចដែលវាបានលេចធ្លាយកាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបគំរូរបស់ iPad mini 6 បង្ហាញថា ក្រុមហ៊ុន Apple នឹងដាក់បញ្ចូលទំហំអេក្រង់8.4អ៊ីញ ប្រភេទ Liquid Retina Display។ សូមកត់ចំណាំថា ថេប្លេតនេះនឹងមានល្បឿន refresh rate ត្រឹម60Hz មិនដូចម៉ូឌែល iPad Pro ទេ។ វិមាត្រដែលបានចុះបញ្ជីរបស់ iPad mini 6 គឺ 206 x 138 x 6.1mm។ សម្រាប់អ្វីដែលនឹងផ្ដល់សមត្ថភាពឲ្យឧបករណ៍គឺបន្ទះឈីប 5nm A14 Bionic របស់ Apple រួមជាមួយទំហំផ្ទុកខាងក្នុង 64GB / 128GB / 256GB។ Apple ក៏បន្ថែមឲ្យវាគាំទ្រជាមួយ Apple Pencil ជំនាន់ទី3 សម្រាប់អ្នកត្រូវការខ្មៅដៃ ដើម្បីប្រើប្រាស់គូរវាសផ្សេងៗ។ 

Apple ក៏នឹងកំណត់ដាក់ទីតាំង Touch ID ឡើងវិញនៅលើកូនថេប្លេតរបស់ខ្លួន។ នៅក្នុងរូបគំរូរបស់ iPad mini 6 បង្ហាញថា Touch ID បានបង្កប់នៅក្នុងប៊ូតុង Power ដែលជាអ្វីដែល Apple ធ្លាប់ធ្វើរួចមកហើយជាមួយ iPad Air 4 កាលពីឆ្នាំមុន។ ចាប់តាំងពី Apple សម្រេចចិត្តលុបបំបាត់ប៊ូតុង Home រួចមក វាត្រូវការកំណត់ទីតាំងរបស់ Touch ID ឡើងវិញ។

បន្ថែមពីនេះ iPad mini 6 នឹងត្រូវប្រកាសចេញជាមួយម៉ូឌែល WiFi និងគាំទ្រសេវា5G។ iPad min 6 ត្រូវបានគេរំពឹងថា នឹងមានជម្រើសពណ៌ស្រដៀងគ្នានឹង iPad Air 4 ដែរ។ iPad mini 6 ថ្មីនេះអាចនឹងនាំមកនូវជាមួយពណ៌ផ្ទៃមេឃ បៃតង ផ្កាឈូកលាយមាស (Rose gold) ប្រាក់ និងប្រផេះ៕

https://s9.kh1.co/__image/w=650,h=365,q=100/a9/a9c7fbe34b44fc0ce34ebfd4bf6b185dd10eb8f1.jpg
https://s9.kh1.co/__image/w=650,h=363,q=100/b4/b4dfad272e0633847dff5059d9b7f6ccf358192e.jpg
https://s9.kh1.co/__image/w=650,h=362,q=100/0b/0bfc864bc9a3be74748cab7ebc160bf208af839b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/11/11faa24f1accd16953ec7c71773bf4d306665430.jpg

ប្រភព: Wccftech

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T