ស្នេហាដូចផ្លេកបន្ទោរ! Somi ថាសង្សារនាងដូច Kim Woo Bin តែស្រលាញ់គ្នាបាន២អាទិត្យបែកបាត់

//s9.kh1.co/ab/abd14882c6d0fa918a4d1b42525d83c7b046b444.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិននឹកស្មានថា Somi ធ្លាប់ជួបរឿងរ៉ាវស្នេហាបែកបាក់ព្រោះតែរឿងបែបនេះសោះ។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៨ ខែសីហា Newsen បានរាយការណ៍ថាវគ្គចុងក្រោយនៃកម្មវិធី Hwang Tae និង Yang Miri បានអញ្ជើញតារាចម្រៀងស្រីស្អាតនាង Somi ជាភ្ញៀវកិតិ្តយស។នៅក្នុងការចូលរួមនេះ Somi បានចែករំលែកអំពីការណាត់ជួបរបស់នាងដែលមិនធ្លាប់មានពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស Yang Se Chan ដែលជាពិធីករម្នាក់នៃកម្មវិធីនេះ បានរៀបរាប់ពីរឿងរ៉ាវស្នេហារបស់ Somi ហើយឆ្ងល់ថាតើនាងធ្លាប់ជួបរឿងស្នេហាដែលអាចបំភ្លេចបានដែរឬទេ? យ៉ាងណាមិញ សិល្បករភាគច្រើននៅកូរ៉េ មានទំនោរចង់រក្សាជីវិតឯកជនរបស់ពួកគេជាលក្ខណៈឯកជន ប៉ុន្តែ Somi ពិតជារីករាយនិងនិយាយត្រង់នៅពេលនិយាយពីអតីតកាលរបស់នាងទៅវិញ។

ជាក់ស្ដែង តារាចម្រៀងស្រីរូបនេះ បាននិយាយថាអតីតមិត្តប្រុសរបស់នាងមានរូបរាងដូច Kim Woo Bin ណាស់ ។ ជាមួយគ្នានេះ Somi ក៏បានបញ្ជាក់ថា៖ 

ខ្ញុំធ្លាប់ណាត់ជួបមនុស្សម្នាក់គឺនៅអនុវិទ្យាល័យ។ គេគឺជាសមាជិកក្រុមបាល់ទាត់របស់សាលាគាត់មើលទៅស្រដៀងនឹង Kim Woo Bin ណាស់ ។ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះគាត់គឺថាគាត់តែងតែយកដៃសិតសក់របស់គាត់ ។ ខ្ញុំលង់ស្រលាញ់គាត់ប្រហែលពីរសប្តាហ៍បន្ទាប់មកគាត់គឺជាអ្នកដែលនិយាយពាក្យលា ប៉ុន្មានថ្ងៃក្រោយមកគាត់បានណាត់ជួបជាមួយមិត្តខ្ញុំទៅវិញ

Somi 

គួរបញ្ជាកើផងដែរថា Somi បាននិយាយថា ការបញ្ចប់នៃរឿងស្នេហារបស់ពួកគេបានធ្វើឱ្យនាងពិបាកចិត្តខ្លាំងណាស សូម្បីតែបន្ទាប់ពីការបែកបាក់ក៏ដោយ Somi ធ្លាប់និយាយពាក្យជូរចត់ចំពោះអតីតគូស្នេហ៍របស់នាងជាច្រើន៕

សូមទស្សនារូបភាពខាងក្រោម៖

Somi 
Somi 
Somi 
Somi 
Somi 
Somi 
Somi 
Somi 

ប្រភព៖ ZingNews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T