មានក្ដារមឈូសរាប់រយពាន់ ធ្វើពីឈើដែលចាប់ផ្ដើមពុករលួយបន្តិចម្ដងៗ ដាក់នៅក្នុងរូងភ្នំត្រជាក់ហើយសើមមួយ ក្នុងប្រទេសចិន ដែលនេះជាជំនឿមួយ ដែលគេជឿថា ព្រលឹងខ្មោចដែលបានស្លាប់ទៅ នឹងអាចឡើងទៅដល់ឋានសួគ៌។

ប្រពៃណីដ៏ចំឡែកនេះ បានធ្វើឲ្យរូងភ្នំ ថ្មចោតមួយកន្លែងនៅ Anshun ភាគនិរតីនៃខេត្ត GuiZhou ប្រទេសចិន ផ្ទុកទៅដោយ ក្ដារមឈូសរាប់រយពាន់ ព្រោះជំនឿនៃប្រពៃណីនេះ ត្រូវបានគេប្រកាន់រាប់រយឆ្នាំមកហើយ តាំងពីសម័យបុរាណមកម្ល៉េះ។

នៅក្នុងរូងភ្នំមួយ យ៉ាងហោចណាស់ក៏ផ្ទុកបាន ក្ដារមឈូសលើសពី ៥០០ ដែរ តែក្ដារមឈូសទាំងនោះ មានភាពពុករលួយនៅផ្នែកខាងក្រៅ។ គេបានឲ្យឈ្មោះរូងភ្នំនោះថា “រូងភ្នំក្ដារមឈូស” (Coffin Cave)។

តើប្រិយមិត្តយល់ឃើញយ៉ាងណាចំពោះ ប្រពៃណីទំនៀមទំលាប់មួយនេះ? សូមទស្សនារូបភាពខាងក្រោម៖

















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]