ភ្នំពេញៈ កញ្ញា មាន សូនីតា គឺជាតារាសម្តែងស្រីមួយដួង មានឈ្មោះបោះសំឡេង ក្នុងអាជីពសម្តែងជាច្រើនរឿង មកហើយនៅ ក្នុងស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន។ តែគេមិនធ្លាប់បានឃើញ តារារូបនេះសម្ញែង ពីរឿងឯកជនរបស់នាង ជាសាធារណៈនោះទេ ជាពិសេសរឿងរ៉ាវ ស្នេហាក្រៅឆាក របស់នាង។ នៅពេលថ្មីៗនេះ គេឧស្សាហ៍ឃើញបុរសសម្បូរទ្រព្យវ័យ ស្របាលនាងជាច្រើន ព្យាយាមតាមសុំស្នេហ៍នាង រហូតធ្វើឲ្យនាងមានចិត្តធុញទ្រាន់ សូម្បីតែលេខទូរស័ព្ទ ក៏មិនចង់ទទួល ខ្លាចប៉ះអ្នកតាមរំខានចិត្ត ។

បើតាមប្រភពពីមិត្តភក្តិជិតដិត ជាមួយនាងក្នុងវិស័យសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះសូនីតា មិនសូវទទួលការងារសិល្បៈប៉ុន្មានទេ ជាពិសេសការសម្តែងរឿង គឺនាងថតឲ្យតែរឿងអ្នកស្រី ពាន់ ភួងបុប្ផា តែប៉ុណ្ណោះ។ ចំណែកការងារ ផ្សេងៗ នាងទទួលខ្លះអត់ខ្លះ ទៅតាមពេលទំនេរ ។ 

ក្នុងមួយរយៈពេលនេះទោះជានាងមិនសូវ មានការងារច្រើន មិនសូវហត់នឿយតែអារម្មណ៍ របស់នាងហាក់ដូចជាធុញទ្រាន់មួម៉ៅច្រើនពេលខ្លះ ហៅនាងទៅណាមកណាក៏មិនសូវ ទៅហើយពេលទូរស័ព្ទទៅនាងម្តងៗទាល់តែលេខមិត្តភក្តិ ជិតដិត ដែលនាង ធ្លាប់ស្គាល់ទើបលើក ។ប្រសិនបើមានលេខខ្លះនាងមិនស្គាល់ គឺនាងមិនលើកទេហើយ តែងតែ រអ៊ូថាធុញណាស់ មានតែអ្នកតេមករំខាន ជាពិសេសបុរសសម្បូរទ្រព្យ ។

តាមពិតទៅបុរសសម្បូរលុយទាំងអស់នោះ មានគ្រប់យ៉ាងទាំងរូបសង្ហា សម្បូរលុយ តាមយកចិត្តយកថ្លើមនាង គ្រប់បែបយ៉ាងប៉ុណ្ណឹង ហើយនាងនៅតែមិនខ្វល់ខ្វាយ និងទ្រព្យរបស់ហ៊ឺហារផ្លូវកាត់បែបនេះទេ ។ ផ្ទុយទៅវិញ នាងបែរជាបង្ហាញអាកប្បកិរិយា មិនពេញចិត្តនិងការយកចិត្ត ហួងហែងរបស់បុរសទាំងអស់នោះ ។

បើតាមប្រភពមួយដោយឡែក ផ្សេងទៀតបានប្រាប់ឲ្យដឹងថា តារាស្រីរូបនេះតែងតែព្យាយាមគេចវេស មិនចង់ឲ្យគេសួរនាំពីជីវិតឯកជន ជាពិសេសរឿងស្នេហាប៉ុន្មានទេ ដោយសារតែនាងខ្លាចចិត្ត អ្នកដឹកនាំរឿងល្បីឈ្មោះ ពាន់ ភួងបុប្ផា ព្រោះថាអ្នកដឹកនាំរូបនេះ មិនចង់ឲ្យតារាប្រុសស្រី ដែលជាតួរបស់ខ្លួនពើបប្រទះ និងរឿងរ៉ាវអាស្រូវស្នេហា ណាមួយឡើយ ។ ដូច្នេះហើយបានជានាង តែងតែខំប្រឹងគេចខ្លួន បញ្ចៀសពីរឿងរ៉ាវស្នេហានេះ ព្រោះខ្លាចធ្លាក់កូដលែងបាន គ្រងតំណែងតួឯកទៀត ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ Looking TODAY មិនទាន់អាចទាក់ទង កញ្ញា មាន សូនីតា បានទេ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣នេះ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា