កម្មកររោងចក្រ១៩៦នាក់ប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ប្រភេទថ្មី (Delta) នៅរោងចក្រមួយ

//s9.kh1.co/e9/e95d13b91e020b15af52a1cb56f5e5aecaa5dd44.jpg
សង្គម

 ២៨-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តកណ្ដាលរកឃើញកម្មកររោងចក្រ ១៩៦នាក់ប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ប្រភេទថ្មី (Delta) នៅរោងចក្រមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

កណ្តាល៖ នាពេលថ្មីៗនេះ អាជ្ញាធរខេត្តកណ្ដាលរកឃើញកម្មកររោងចក្រ ១៩៦នាក់ប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ប្រភេទថ្មី (Delta) នៅរោងចក្រមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រដ្ឋបាលខេត្តកណ្តាលបានអោយដឹងនៅថ្ងៃទី២៧សីហាថា បន្ទាប់ពីទទួលបានព័ត៌មានថា មានកម្មករ កម្មការិនីចំនួន៣ នាក់ វិជ្ជមានជំងឺកូវីដ១៩ ហើយក្នុងនោះមានមួយករណីជាប្រភេទជំងឺកូវីដ១៩ ប្រភេទថ្មី(Delta) នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់តាំងឲ្យឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត ដឹកនាំក្រុមការងារ មន្ត្រីជំនាញ រួមជាមួយអាជ្ញាធរស្រុកអង្គស្នួល ចុះស្រាវជ្រាវស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់នូវការចំលងចូលក្នុងសហគមន៍។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឲ្យដឹងថា បុរសម្នាក់អាយុ៣៧ឆ្នាំ មានវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta) មានមុខរបរកម្មកររោងចក្រមួយ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការពិនិត្យ និងស្រាវជ្រាវ បានរកឃើញមានអ្នកពាក់ព័ន្ធដោយ ផ្ទាល់ចំនួន ៣៥នាក់ និងប៉ះពាល់ប្រយោល ចំនួន ១៦១នាក់ ។ 

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ដើម្បីធានានូវសុវត្ថិភាព និងកាត់ផ្ដាច់នូវខ្សែចម្លងចូលសហគមន៍ ពិសេសជៀសវាងការឆ្លងទៅក្រុមគ្រួសារ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំង ១៩៦ នាក់ ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា។ ឯកឧត្តម ឲ្យដឹងទៀតថា ក្រោយពីការធ្វើតេស្តយកសំណាក កម្មករចំនួន ១៩៦នាក់ ខាងលើ លទ្ធផលគឺពុំមានអ្នកវិជ្ជមាន នោះទេ (អវិជ្ជមានទាំងអស់)។

ឯកឧត្តមក៏បាន បន្ថែមទៀតថា បើទោះជាលទ្ធផលមិនមានវិជ្ជមានក៏ដោយក្ដី តែអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ហើយក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័ក បងប្អូនកម្មករ កម្មការិនី ទាំងអស់ ត្រូវតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យទៅរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមគ្រូពេទ្យជំនាញដែលនៅជិតបំផុត៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កម្មកររោងចក្រ
កម្មកររោងចក្រ
កម្មកររោងចក្រ
កម្មកររោងចក្រ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងកម្មករ កម្មការនី 
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងកម្មករ កម្មការនី 
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងកម្មករ កម្មការនី 
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងកម្មករ កម្មការនី 
កម្មករ កម្មការនី 
កម្មករ កម្មការនី 
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងក្រុមការងារ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T