អ្នករត់ប្រណាំងម្នាក់ ដែលជាទាហានម៉ារីន ត្រូវបានជាប់ឈ្មោះជាអ្នកក្លាហាន វីរៈបុរសប្រចាំអ៊ីធឺណេត ដោយសារតែទង្វើដ៏អស្ចារ្យរបស់គាត់ ជួយដល់ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ឲ្យរត់ដល់ទីផ្ដាច់ព្រាត់។

លោក Lance Corporal Myless Kerr អាយុ ១៩ឆ្នាំ បានចូលរួមរត់ប្រណាំង ប្រចាំឆ្នាំនៅ Charlevoix នៅពេលដែលគាត់កំពុងតែរត់ គាត់បានប្រទះឃើញក្មេងប្រុសម្នាក់ ហើយក្មេងប្រុសម្នាក់នោះបាន និយាយមកកាន់គាត់ថា តើលោកអាចរត់ជាមួយខ្ញុំបានដែរ ឬ ទេ? ដោយសារតែគេបែកពីក្រុមមិត្តភក្តិរបស់គេ។ ចុងក្រោយលទ្ធផលនៃការរត់ប្រណាំង គឺលោក Mayless Kerr បានរត់ទៅដល់ទី ៥វិនាទី ក្រោយក្មេងម្នាក់នោះ ក្នុងកំណត់ត្រា ៣៤.៥៣នាទី តែមិត្តភក្កិដែលជាទានហានរបស់គាត់ បានមកដល់ទៅតាំងពីយូរណាស់មកហើយ។

រូបរបស់គាត់ ដែលរត់ជាមួយក្មេងប្រុសដ៏គួរឲ្យកម្សត់ ត្រូវបានគេចែកចាយពាសពេញ ប្រព័ន្ធអ៊ីធឺណេត រូបដំបូងដែលបង្ហោះ ក្នុងគេហទំព័រសង្គម ហ្វេសប៊ុក ទទួលបាន ២០០,០០០ ចូលចិត្ត និងចែករំលែក ៤៥,០០០ ដង ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ មានអ្នកប្រើប្រាស់ ហ្វេសប៊ុកជាច្រើន បាននិយាយថា លោក Mayless Kerr គឺជាវីរៈបុរសដ៏ពិតប្រាដក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពខាងក្រោមនេះ? 



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]