តើនេះជារឿងដែលអាចទៅរួចទេ? ដែលឪពុកម្ដាយបែរជាសរសើរកូនខ្លួនថា ឆ្លាត និងស្អាត នៅពេលដែលឲ្យកូនរបស់ខ្លួន ថតរូបជក់បារីនោះ?

ភាពភ្ញាក់ផ្អើលបានកើតឡើង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេកប៊ុក ដែលឪពុកម្ដាយក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ បានឲ្យកូនប្រុសខ្លួន ថតរូបជក់បារី ជាមួយនឹងសម្ដីដ៏ក្អេងក្អាងផងដែរ។ នៅក្នុងនោះ ឪពុកម្ដាយក្មេងនេះ បានសរសេរសារនៅក្បែររូបភាពនោះ ទាំងមានមោទនភាពថា កូនរបស់ខ្លួនស្អាត និងឆ្លាត។ តែទោះជាយ៉ាងណា រូបភាពនេះត្រូវបានអ្នកប្រើប្រាស់ បណ្ដាញនេះនាំគ្នារិះគន់យ៉ាងពេញទំហឹង ជាមួយនឹងការផ្ដល់យោបល់ និងសំណូមពរឲ្យម្ចាស់រូបភាពនេះដករូបចេញ តែពួកគេបែរជាធ្វើមិនខ្វល់ និងនិយាយបញ្ឈឺថែមទៀត។

តើប្រិយមិត្ដយល់យ៉ាងណា ដែលឲ្យក្មេងដែលមានអាយុ ត្រឹមតែ ២ឆ្នាំ សាកល្បង កាន់ឬស្គាល់ បារី បែបនេះ?







ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]