កាលពីពេលថ្មីៗនេះ ប៉ូលីសសៀងហៃ បានធ្វើការឃាត់ខ្លួន បុរសម្នាក់ដែលកំពូលខាង បំពានរាងកាយឬផ្លូវភេទនារីៗ នៅលើមេត្រូខ្សែទី ៦ ក្រោយពីប្រទះឃើញបុរសនេះ ថតវីដេអូបណ្ដើរ និងដោះទំពក់អាវក្នុង អ្នកដំណើរស្រីបណ្ដើរដែរនោះ ដែលនៅក្នុងនោះនារីជាជនរងគ្រោះក៏ស្រែក ឲ្យគេជួយផងដែរ។

តាមរបាយការណ៍គ្លូបលថាម បានឲ្យដឹងថា បុរសនេះបានជាប់ពាក់ព័ន្ធនឹង១៩ ករណី ខាងបំពានរាងកាយ នារីៗនៅលើមេត្រូ ដែលប៉ូលីសកំពុងតែស្វែងរកតាម ចាប់ខ្លួនផងដែរតាំងពីខែ មិថុនាមកម្ល៉េះ។ សម្រាប់ករណីទាំងនោះ មានដូចជាបុរសនេះ ស្ទាប និងលួចថតក្រោមសំពត់នារីៗផងដែរ។ ដើម្បីការពារសុវត្ថិភាព និងស្វែងរកមុខបុរសនេះ ប៉ូលីសបានបន្ថែមប៉ូលីសមួយចំនួនធំ ដាក់នៅគ្រប់ខ្សែមេត្រូ ជាពិសេសនៅពេលដែល មានអ្នកដំណើរច្រើន។

យ៉ាងណាមិញ ការបំពានផ្លូវភេទនេះ បានក្លាយជាបញ្ហាដ៏សាមញ្ញមួយ នៅក្នុងមេត្រូប្រទេសចិន ដែលដូចជាកាលពីខែមុន បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីរូបភាពបុរសម្នាក់នេះដែលបានស្ទាប នារីនៅក្នុងមេត្រូ ត្រូវបានផ្សព្វផ្សាយនៅក្នុងអ៊ិនធើណេតនោះ។  

តើប្រិយមិត្ដយល់យ៉ាងណា ដែលសកម្មភាពទាំងនេះ បានក្លាយជាបញ្ហាដ៏ធម្មតានៅក្នុងប្រទេសចិននេះទៅវិញ? តើសុវត្ថិភាពនារីភេទនៅក្នុង ប្រទេសនេះបែរជាទៅជាយ៉ាងណា?





ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]