ពិធីការិនីរូបស្រស់វ័យក្មេង ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា ពេជ្រ សូលីដា ហៅកញ្ញា ជីជី បានបង្ហើបប្រាប់ថា នាងមានមហិច្ឆតា ចង់ក្លាយជាពិធីការិនីមួយរូប ដែលមាន ឈ្មោះបោះសំឡេង ដូចជាបងស្រីរបស់នាង ដែលទស្សនិកជនស្គាល់ថា ជាអតីតពិធីការិនីសម្តីផ្អែមប្រចាំនៅ ស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ពេជ្រ សេរីរ័ត្ន នោះ។

ជួបជាមួយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១២នេះ តារារូបស្រស់សោភា កញ្ញា ជីជី បានបង្ហើបប្រាប់ថា រយៈពេលដែលនាង ចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយចាប់អាជីពជាពិធីការិនី គឺនាងនៅមិនទាន់ សមបំណងរបស់នាង នៅឡើយទេ ព្រោះនាងចង់កសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញដូចជាបងស្រី ដែលជានិច្ចកាល នាងតែងតែយក សេរីរ័ត្ន ធ្វើជាគំរូនោះ។

ពិធីការិនីក្នុងកម្មវិធី " រាត្រីកំសាន្ត "  របស់ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន រូបនេះបន្តទៀតថា "នៅពេលដែលខ្ញុំ ចូលប្រឡូកក្នុងសិល្បៈដំបូង គឺចាប់យកអាជីពជាពិធីការិនី ព្រោះថា ខ្ញុំមានចិត្តស្រឡាញ់ ហើយក៏ចង់ឲ្យអាជីពនេះ រីកចំរើនផងដែរ។ ប៉ុន្តែខ្ញុំដឹងថា បច្ចុប្បន្នអាជីព របស់ខ្ញុំមិនទាន់ល្អ នៅឡើយទេ ព្រោះអី ខ្ញុំទើបតែចូលប្រឡូក មិនទាន់បាន២ឆ្នាំផង ដូចនេះគំនិត នៃការនិយាយរបស់ខ្ញុំ មិនទាន់មានសន្ទុះខ្លាំង នៅឡើយទេ តែខ្ញុំនឹងខិតខំ ប្រឹងប្រែងហាត់រៀន ធ្វើយ៉ាងណាឲ្យ មានឈ្មោះបោះសំឡេង ដូចជាបងស្រីរបស់ខ្ញុំ នៅថ្ងៃណាមួយជាមិនខាន"។

ស្រីស្រស់ សម្រស់ប្រិមប្រិយវ័យ ១៩ឆ្នាំរូបនេះ ប្រាប់ទៀតថា បច្ចុប្បន្ន បើនិយាយពីការងារ សិល្បៈរបស់នាង ហាក់បីដូចជា មមាញឹកច្រើនគួរសមដែរ ព្រោះត្រូវថតស្ពតពាណិជ្ជកម្ម, ថតកាយវិការខារ៉ាអូខេ ឲ្យបណ្តាផលិតកម្មនានា និងអាជីពជាពិធីការិនី ហើយនាងក៏មានបំណង ចង់ចាប់យកអាជីពមួយទៀត គឺការសម្តែង គ្រាន់តែថា ពេលនេះមិនទាន់មាន ឱកាសប៉ុណ្ណោះ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]