មិនឲ្យច្រលំគេ! គង់ ចាន់ស្រីមុំ លេងមួយក្បាច់នេះ ធ្វើឲ្យហ្វេនស្រៀវសាច់គ្រប់គ្នា

//s9.kh1.co/e2/e22161da437d9c0d6413fd0a5debc8af2d8400f6.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ញាក់សាច់ណាស់ គង់ ចាន់ស្រីមុំ លែងមួយក្បាច់នេះ ឈ្នះអស់មាសត្រូវ។

ភ្នំពេញ៖  បើនិយាយពីស្ទាយ៍ការតុបតែងខ្លួន ជាមួយនឹងការលេងម៉ូត Fashion សម្លៀកបំពាក់ជាច្រើនម៉ូត ច្រើនស្ទាយ៍ មិនទំនងមិនសូវច្រលំគេ គ្មានអ្នកដូចអីហ្នឹង គឺគ្មាននរណាវ៉ាដាច់ កំពូលតារាសម្តែងស្រីពហុជំនាញតូចច្រឡឹង មានកូនមួយ អ្នកនាង គង់ ចាន់ស្រីមុំ នោះទេ។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា រូបអ្នកនាងបានរៀបការរួច ហើយសព្វថ្ងៃនេះ មានកូនស្រីម្នាក់ទៀត រួចមកហើយក្តី ប៉ុន្តែ សម្រាប់ការលេងខ្លួន ព្រមទាំងស្ទីលថតរូប របស់នាង នៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យដដែល មិនចាញ់ តារាជំនាន់ក្រោយ ទោះបីវ័យ កាន់តែច្រើនបន្តិចមែន។

ដូចដែរ ពេលកន្លងទៅថ្មីៗនេះ គង់ ចាន់ស្រីមុំ នាងបានធ្វើឱ្យមហាជនគ្រប់គ្នា មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីនាងបានតុបតែងខ្លួនប្លែកៗ ក្នុងថ្ងៃទំនេររបស់នាង នៅក្នុងផ្ទះបាយ ព្រមទាំងថតរូបបង្អួត ហ្វេនៗនៅក្នុងបណ្ដាញសង្គមទៀតផង។

ជាក់ស្ដែងនៅមុននេះបន្តិច សម្លៀកបំពាក់ ថ្មីមួយទៀត ​របស់ គង់ ចាន់ស្រីមុំ មើលទៅកាន់តែលេចធ្លោជាងមុន តែអ្វីដេលយើងចាប់អារម្មណ៍នោះ ឈុតដែលនាងបានស្លៀក មើលទៅមិនជាស៊ិចស៊ីខ្លាំងនោះទេ តែមើលយូរៗទៅ ទើបដឹងថា នាងពិតជាបានបញ្ចេញ សាច់ពេញទំហឹងតែម្ដង ជាមួយនឹងឈុតកាប៊យរហែករយ៉ៃ ស៊ិចស៊ីចំហដើមទ្រូង សាច់សខ្ចី រួមនឹងស្ទាយ៍សក់បះឡើងចម្លែកតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T