មិនឲ្យចាញ់គ្នា! បងប្អូនបង្កើតទាំង៧គូនេះ ចូលសិល្បៈផ្ទុះប្រជាប្រិយភាពខ្លាំងដូចគ្នា

//s9.kh1.co/08/08c554e16fc322ded8f62b3c5c32d5958b937008.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុតែមានដយងសិល្បៈ បងប្អូនបង្កើតតារាទាំង៧គូនេះមានប្រជាប្រិយមិនសូវចាញ់គ្នា។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មន៍នោះគឺ នៅក្នុងចំណោមតារាឆ្នើមរបស់ថកូរ៉េ ក៏មានតារាសម្តែងប្រុសស្រីមួយចំនួន ដែលជាបងប្អូនបង្កើត ជាមួយគ្នាត្រូវបានមហាជន ចាត់ទុកថាជាតារាដែលទទួលបានប្រជាប្រិយភាព នៅក្នុងសិល្បៈក៏ដូចជាមានសមត្ថភាពប៉ិនប្រសប់ ក្នុងការសម្ដែងមិនសូវចាញ់គ្នាប៉ុន្មាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក៏មានទស្សនិកជនខ្លះមិនដឹងពីទនាក់ទនងរបស់ពួកគេផងដែរ។ យ៉ាងណាមិញ យើងនឹងលើកយកបងប្អូនបង្កើជាតារាដែលល្បីមិនចាញ់គ្នាមកចែករំលែក អ្នកគាំទ្រឲ្យដឹងផងដែរ។

ចង់ដឹងថាតារារូបណាខ្លះដែលជាបងប្អូនបង្កើត ថែមទាំងចាប់យកអាជីពសិល្បៈដូចគ្នានោះ?

សូមទស្សនារូបភាពខាងក្រោម៖

១.Lee Da In និង Lee Yoo Bi

Lee Da In និង Lee Yoo Bi 
Lee Da In និង Lee Yoo Bi 

Lee Da In និង Lee Yoo Bi គឺជាកូនស្រីរបស់តារាសម្តែងជើងចាស់ Kyun Mi Ri ។ Lee Yoo Bi កើតនៅឆ្នាំ ១៩៩០ ជាមួយគ្នានេះ Lee Da In  មានអាយុតិចជាងបងស្រីនាងLee Yoo Bi ២ ឆ្នាំ ។ គួរបញ្ជាក់ផងដែរ ថាបងប្អូនស្រីទាំងពីរនាក់នេះ មានការគាំទ្រនិងស្រលាញ់ពីទស្សនិកជនមិនណយនោះទេ។

២.Kim Tae Hee និងLee Wan

Kim Tae Hee - Lee Wan
Kim Tae Hee - Lee Wan

Kim Tae Hee  តែងតែស្ថិតនៅក្នុងបញ្ជីឈ្មោះតារាសម្តែងស្រីដែលមានអ្នកស្រលាញ់ចូលចិត្តបំផុតរបស់សាធារណៈជនកូរ៉េ ។ ក្រៅពីរូបរាងដ៏គួរឱ្យចាប់អារម្មណ៍ នាងក៏ធ្វើឱ្យទស្សនិកជនកោតសរសើរជាមួយនឹងសមត្ថភាពសម្ដែងនិងកម្រិតអប់រំខ្ពស់របស់នាងផងដែរ។ ក្នុងនោះ តារាសម្តែងរូបនេះមាន ប្អូនប្រុសរបស់នាង ឈ្មោះ Lee Wan  ដោយលោកបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងឆ្នាំ ២០១៣ ជាមួយនឹងតួនាទីតូចមួយក្នុងរឿង« Stairway to Heaven»។

៣.Jang Na Ra និង Jang Sung Won

Jang Na Ra និង Jang Sung Won 
Jang Na Ra និង Jang Sung Won 

Jang Na Ra និង Jang Sung Won គឺជាកូនរបស់តារាសម្តែងជើងចាស់ Joo Ho Sung ។ ដោយ Jang Na Raកើតនៅឆ្នាំ ១៩៨១ នាងបានទទួលជោគជ័យជាច្រើនទាំងតន្ត្រីនិងការសម្តែង។ដោឡែក Jang Sung Won  កើតនៅឆ្នាំ ១៩៧៦ តារាសម្តែងរូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពសម្តែងដ៏ល្អរបស់លោកនៅក្នុងរឿងភាគជាច្រើផងដែរ។

៤.Kim Yoo Jung និង Kim Yeon Jung

Kim Yoo Jung និង Kim Yeon Jung
Kim Yoo Jung និង Kim Yeon Jung

Kim Yoo Jung ចាប់ផ្តើមអាជីពសម្តែងរបស់នាង តាំងពីនាងមានអាយុ ៥ ឆ្នាំ តារាដែលកើតនៅឆ្នាំ ១៩៩៩ មិនយូរប៉ុន្មានបានក្លាយជាតារាសម្តែងតារាវ័យក្មេងដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសកូរ៉េ។ នៅឆ្នាំ ២០១៦ បងស្រីរបស់ Kim Yoo Jungគឺ Kim Yeon Jung បានក្លាយជាតារាសម្តែង នាងសម្តែងជាតួអង្គគាំទ្រក្នុងខ្សែភាពយន្តមួយចំនួនដូចជារឿង Train to Busan, Roman Holiday, Secret Crushes: Special Edition ...។

៥.Choi Soo Jin និង Choi Soo Young

Choi Soo Jin និង Choi Soo Young
Choi Soo Jin និង Choi Soo Young

Choi Soo Jin គឺជាតារាសំដែងនិងជាតន្រ្តីករមួយរូប នាងបានចាប់ផ្តើមធ្វើការនៅក្នុងវិស័យសម្តែងតាំងពីឆ្នាំ ១៩៩៧ ។ ខ្សែភាពយន្តល្បី ៗ មួយចំនួនដែល Soo Jin បានចូលរួមក្នុងការដាក់ឈ្មោះរួមមាន Seven, I Still Know What You Did Last Summer ។ ក្នុងនោះ ប្អូនស្រីរបស់នាងគឺ Choi Soo Young សមាជិកក្រុម SNSD  នៅឆ្នាំ ២០០៧ តារាចម្រៀងរូបនេះបានទទួលតួនាទីដំបូងរបស់នាងនៅក្នុងខ្សែភាពយន្តរឿង«Unstoppable Marriage»។

៦.Ha Ji Won និង Jeon Tae Soo

Ha Ji Won និង Jeon Tae Soo
Ha Ji Won និង Jeon Tae Soo

ឈ្មោះពិតរបស់ Ha Ji Won គឺ Jeon Hae Rim កើតនៅឆ្នាំ ១៩៧៨ ដោយសារសមត្ថភាពសម្តែងដែលអាចបត់បែនបានរបស់នាងនាងបានក្លាយជាតារាសម្តែងស្រីម្នាក់ដែលត្រូវបានអ្នកគាំទ្រនិងកោតសរសើរយ៉ាងខ្លាំង។ នៅឆ្នាំ ២០០៧ Jeon Tae Soo បានដើរតាមគន្លងរបស់បងស្រីលោក ដើម្បីចូលក្នុងវិស័យសិល្បៈ។ លោកបានទទួលតួនាទីគាំទ្រក្នុងរឿងដូចជា រឿង Sungkyunkwan Scandal , It's OK, Daddy's Daughter , The King and I ... ។

៧.Chae Rim និង Park Yoon Jae 

Chae Rim និង Park Yoon Jae 
Chae Rim និង Park Yoon Jae 

Chae Rim កើតនៅឆ្នាំ ១៩៧៩ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៤  រូបរាងស្អាតនិងផ្អែមល្ហែមរបស់នាងបានជួយឱ្យ Chae Rim ក្លាយជាតារាសម្តែងស្រីដែលមានប្រជាប្រិយបំផុតនៅកូរ៉េនិងចិនក្នុងទស្សវត្សរ៍ឆ្នាំ ២០០០ ដែលជាស្នាដៃធម្មតារបស់នាងរួមបញ្ចូល love in the fluke g , Dal-ja's spring , Four sisters។ ជាមួយគ្នានេះ បងប្រុសរបស់ Chae Rim គឺ តារាសម្តែង Park Yoon Jae  ត្រូវបានលេចឡើងយ៉ាងសកម្មនៅក្នុងវិស័យសម្តែង។ ទោះយ៉ាងណាក៏ដោយឈ្មោះរបស់ Park Yoon Jae ទើបតែចាប់ផ្តើមត្រូវបានគេកត់សម្គាល់បន្ទាប់ពីលោកបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត Iron Brides ៕

ប្រភព៖ ZingNews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T