ភ្នំពេញ  ៖ រថយន្ដតួរីសមួយគ្រឿង បាន រងការខូចខាតផ្នែកខាងមុខ ខណៈកំពុងដឹក ម៉ូយពីខេត្ដព្រៃវែងមកភ្នំពេញ  ហើយដាក់ ម៉ូយមិនទាន់អស់ផង ស្រាប់តែឆ្លង ចរន្ដអគ្គិ សនីឆេះ សំណាងល្អ បានរថយន្ដពន្លត់អគ្គិ ភ័យខណ្ឌសែនសុខ ជួយពន្លត់ទាន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៧យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៣ នៅតាមបណ្ដោយផ្លូវលេខ១០១៩ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

រថយន្ដដែលរងការខូចខាតខាងលើ ត្រូវ បានគេស្គាល់ម៉ាកតួរីស ពណ៌ស្លែ ពាក់ស្លាក លេខ ភ្នំពេញ F2--9554 ហើយអ្នកបើក បរមានឈ្មោះកាត រ៉ាត់ អាយុ៣២ឆ្នាំ មុខរបររត់តាក់ស៊ីភ្នំពេញ ព្រៃវែង ស្នាក់នៅភូមិ ស្វាយភ្លោះ ស្រុកពាមជ ខេត្ដព្រៃវែង ។ ចំណែកអ្នករួមដំណើរមិនមានរងរបួសនោះ ឡើយ ។

តាមប្រភពព័ត៌មានពីអ្នករួមដំណើរបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់ និងមនុស្សប្រមាណជា១៥នាក់ បានធ្វើដំណើរ ពីខេត្ដព្រៃវែងមកភ្នំពេញ  លុះពេល ធ្វើដំណើរបានពាក់កណ្ដាលផ្លូវ រថយន្ដក៏បានខូច ពេលនោះជាងក៏បានជួស ជុល ដោយបានយកធុងប្រេង ចងភ្ជាប់ជញ្ជាំងខាងឆ្វេង ហើយក៏បានធ្វើ ដំណើរបន្ដទៅ មុខទៀត លុះដល់ចំណុចកើត ហេតុ ស្រាប់តែរថយន្ដបានឆ្លងចរន្ដបណ្ដាល ឱ្យមានអណ្ដាតភ្លើងឆាបឆេះ ហើយមានការ ភ្ញាក់ផ្អើលតែម្ដង ហើយកុំតែបាន រថយន្ដពន្លត់ អគ្គិភ័យរបស់សាលាខណ្ឌសែនសុខជួយ ទាន់ កុំអីមិនដឹងជាឆេះខូចខាតរថយន្ដឬផ្ទះប្រជាពលរដ្ឋប៉ុន្មានខ្នងរងការខូចខាតនោះទេ ។

ក្រោយកើតហេតុ ម្ចាស់រថយន្ដដែលរង ការខូចខាត ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យ យកទៅជួសជុលដោយខ្លួនឯងតែម្ដងទៅ ។



ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]