ក្រោយលែងលះភរិយាប៉ុន្មានខែមកនេះ Kelly ដាច់ចិត្តទម្លាយរឿងរ៉ាវយ៉ាងកម្សត់

//s9.kh1.co/b5/b59caa31f0c3dffc99d2be7fa2fdd8dbefc277bc.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបានលែងលះគ្នាជាមួយនឹងអតីតភរិយាប៉ុន្មានខែមកនោះ តារាប្រុស លោក Kelly Tanapat ដាច់ចិត្តបង្ហើបពីរឿងរ៉ាវនៃជីវិតអាពាហ៍ពិពាហ៍ដែលមិនមានភាពងាយស្រួល និងមិនដូចជារឿងភាពយន្តដែលតែងតែបញ្ចប់ដោយភាពរីករាយនោះទេ

ថៃ៖ ថ្វីត្បិតតែអាជីពសិល្បៈទទួលបានភាពជោគជ័យ ព្រមទាំងមានឈ្មោះបោះសម្លេងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង តែ ជីវិតស្នេហារបស់ តារាប្រុស លោក Kelly Tanapat បែរជាបរាជ័យទៅវិញ បន្ទាប់ពីមានការប្រកាសលែងលះជាផ្លូវការជាមួយភរិយាដ៏ស្រស់ស្អាត កាលពីប៉ុន្មានខែមុននេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ លោក Kelly ក៏បានក្លាយជាភ្ញៀវពិសេសក្នុងកម្មវិធីមួយ ដើម្បីបើកបង្ហាញពី រឿងរ៉ាវជីវិតរបស់ខ្លួនបន្ទាប់ពីមានភាពស្ងប់ស្ងាត់ពីរឿងបែកបាក់អស់រយៈមកនេះ។ ដោយឡែកនៅក្នុងនោះ តារាប្រុសរូបនេះ បានបង្ហើបឲ្យដឹងថា អាពាហ៍ពិពាហ៍របស់ខ្លួន មិនមែនជាការបញ្ចប់នៃបញ្ហានោះទេ ហើយការរស់នៅជាមួយគ្នា ក៏មិនមានភាពងាយស្រួលនោះដែរ ព្រោះដល់ចំណុចដែលមិននិយាយទាល់តែសោះសូម្បីតែនៅក្នុងផ្ទះតែមួយក៏ដោយ រហូតដល់មានភាពតានតឹងយ៉ាងខ្លាំង លោកក៏ព្យាយាមសម្របសម្រួលគ្នារហូតដល់ថ្នាក់ត្រូវការពិគ្រោះជាមួយអ្នកជំនាញ ប៉ុន្តែនៅទីបំផុត ស្នេហារបស់លោកក៏បានបញ្ចប់ ដោយគ្មានភាពរីករាយ ផងដែរ។ 

ម៉្យាងវិញទៀត តារាប្រុសរូបនេះ ក៏បានបន្ថែមទៀតថា រឿងរៀបការមិនមែនជាការបញ្ចប់រឿងនោះទេ ព្រោះវាមិនដូចនៅក្នុងខ្សែភាពយន្តដែលតែងតែមានភាពរីករាយនោះឡើយ ហើយពេលរៀបការហើយ គឺត្រូវមានអ្វីជាច្រើនទៀតដែលត្រូវជួបប្រទះ ជាពិសេស រូបលោកចង់ជួបមនុស្សម្នាក់ ដែលនឹងមកនៅជាមួយគ្នាអស់មួយជីវិត ដោយមិនចង់នៅជាមួយនរណាម្នាក់ ហើយចុងក្រោយក៏បែកបាក់គ្នានោះទេ៕​ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly 
Kelly 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T