បុរសនេះ ត្រូវគេផាកពិន័យធ្ងន់ក ក្រោយពីជិះសេះឆ្លងព្រំដែនដែលគេបិទទប់ស្កាត់ជំងឺកូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/3d/3d2de5632cd1e60f2f88416e45d3f2ebf920c0ef.jpg
សង្គម

 ២៧-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គេផាកពិន័យជាទឹកប្រាក់ជាង៧,០០០ដុល្លារអាមេរិកឯណោះ។

អូស្ត្រាលី៖ បុរសម្នាក់ បានព្យាយាមជិះសេះឆ្លងកាត់ព្រំដែនរវាងរដ្ឋ New South Wales និង រដ្ឋ Queensland នៃប្រទេសអូស្ត្រាលីកាលពីថ្មីៗនេះ ត្រូវបានគេផាកពិន័យជាទឹកប្រាក់ជាង៧,០០០ដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Michael Corrigan អាយុ៥២ឆ្នាំ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់ទៀតដែលបានប្រមូលផ្ដុំគ្នា ដើម្បីតវ៉ាប្រឆាំងនឹងការរឹតត្បិតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជន។ ហើយគាត់បានស្រែកថា “ពួកគេមិនអាចចាប់ខ្លួនពួកយើងបានទេ” ខណៈដែលគាត់កំពុងជិះសេះពណ៌សមួយក្បាលជុំវិញហ្វូងមនុស្ស។

យ៉ាងណាមិញ ជុំវិញសកម្មភាពរបស់បុរសខាងលើ ត្រូវបានគេចាត់ទុកថាមិនធ្វើតាមការណែនាំដែលចេញដោយរដ្ឋនីមួយៗ ហើយដូច្នេះប៉ូលិសខាងរដ្ឋ Queensland ពិន័យគាត់ជាទឹកប្រាក់ចំនួន៤,១៣៥ដុល្លារអាមេរិក និងប៉ូលិសខាងរដ្ឋ New South Wales បានពិន័យគាត់ជាទឹកប្រាក់ចំនួន៣,០០០ដុល្លារផងដែរ៕

ប្រភព: Ladbible / abc

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T