កើតមកជាមនុស្សតែងជួបការលំបាក ដែលនេះ ទាមទារអោយ មនុស្សត្រូវមានការតស៊ូ ពុះពារគ្រប់ឧបសគ្គ ក្នុងជីវិត ដើម្បីរស់ ប៉ុន្តែសំរាប់បុរសម្នាក់នេះវិញ ត្រូវបានឪពុកម្តាយ ចិញ្ចឹមបីបាច់ រហូតធំដឹងក្តី និង មានប្រពន្ធ ទៅហើយនោះ បែរជាសំរេចចិត្ត ធ្វើអត្តឃាតទៅវិញ។

យោងតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា កាលពីថ្ងៃទី ៣១ កក្កដា កន្លងទៅនេះ មានបុរសម្នាក់ បានព្យាយាមលោតសម្លាប់ខ្លួន ពីលើអាគារស្នាក់នៅ មួយកន្លែង ក្នុងទីក្រុង Changchun ខេត្ត Jilin ប្រទេសចិន ដោយមិនដឹងថា ខូចចិត្ត ឬ ខឹងរឿងអ្វីនោះទេ។ យ៉ាងណាមិញ ខណៈពេលកំពុងលោតនោះ បុរសរូបនេះ ត្រូវបានប្រពន្ធរបស់គាត់ ចាប់ជាប់មិនព្រមលែងនោះទេ ដោយមិនបណ្តោយ អោយប្តីរបស់ខ្លួន ស្លាប់ដោយងាយៗ បែបនេះឡើយ។ ក្រោយមក គាត់ត្រូវបានប៉ូលីស និង អ្នកជិតខាង ជួយសង្គ្រោះ ទាន់ពេលវេលា ហើយរូបថត របស់គាត់ ត្រូវបាន អ្នកនៅទីកន្លែងកើតហេតុ ថតជាប់ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោម៖










ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]