ខេត្តតាកែវ ៖ ស្ត្រី​​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​រំលោភ​រួច​​ច្របាច់​.ក​​សម្លាប់ កាល​ពី​​យប់​ថ្ងៃ​​ទី​១៩ មេសា ​២០១២ ​នៅលើ​ផ្ទះរបស់​ខ្លួន​ក្នុង​ភូមិ​ត្រពាំង​​កក់ ឃុំ​កាពេល ស្រុក​ត្រាំ​កក់ ខេត្ត​​តាកែវ ។

ស្ត្រី​​រង​គ្រោះ​​ឈ្មោះ​​នាង វេន ​អាយុ​៣៣​ឆ្នាំ ​មាន​កូន​២​នាក់ ​នៅ​ក្នុង​បន្ទុក​ប្តី​ឈ្មោះ​​ជុំ រិន ​អាយុ​៣៣​ឆ្នាំ ។ ​​តែ​នៅ​ថ្ងៃ​កើតហេតុ​ប្តី​ស្ត្រីរង​គ្រោះ​បាន​ចេញ​ពី​ផ្ទះ​តាំងពី​ម៉ោង​៧​ យប់​ ដើម្បី​យក​ម៉ូតូ​ទៅ​លក់​នៅ​ខេត្ត​កំពង់ចាម ។ ​រហូត​​មក​ទល់​ពេល​​នេះ​សមត្ថ​កិច្ច​ពុំ​ទាន់​កំណត់​​មុខ​សញ្ញា​ជន​សង្ស័យ​ នៅឡើយ​ទេ​ គឺ​កំពុង​​ស្រាវជ្រាវ តែ​សមត្ថ​កិច្ច​បាន​ហៅ​ប្តី​ស្ត្រី​រង​គ្រោះ​ទៅ​សួរ​នាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]