ចិន៖ បុរសម្នាក់ មិនត្រូវបានគេបញ្ចេញអត្តសញ្ញាណ មកពីខេត្ត Henan នៃប្រទេសចិន បានទិញរថយន្ដមួយគ្រឿងចេញពីហាងមួយកន្លែង កាលពីថ្មីៗនេះ ដោយប្រគល់ជាកាក់ ដែលសរុបជាទឹកប្រាក់ចំនួន៥១,០០០យ័ន (ប្រមាណ៧,៨៦៦ដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាង Chen ជាបុគ្គលិករបស់ហាងលក់រថយន្ដ បានឲ្យដឹងថា បុរសដែលទិញរថយន្ដ ជាអ្នកប្រកបអាវីកម្មម្សៅ និងបាននាំយកបាវតូចៗចំនូន១០ ដែលពោរពេញទៅដោយកាក់មកទិញរថយន្ដមួយគ្រឿងសម្រាប់កូនប្រុសរបស់គាត់។ ហើយមានបុគ្គលិកចំនួន២០នាក់ បានអង្គុយរាប់កាក់ម្ដងមួយៗ ដោយចំណាយអស់រយៈជាង៣ម៉ោងឯណោះ។
យ៉ាងណាមិញ ក្រោយពីវីដេអូដែលបង្ហាញឲ្យឃើញពីសកម្មភាពបុគ្គលិកព្យាយាមរាប់កាក់ ត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមរួមមក មានមហាជនមួយចំនួនបានកោតសរសើរចំពោះហាងលក់រថយន្ដ ដែលស្ម័គ្រចិត្តរាប់កាក់ និងមានអ្នកខ្លះទៀតបាន លើកឡើងថា ហេតុអ្វីមិនព្រមប្រើម៉ាស៊ីនរាប់កាក់នៅឯធនាគារ៕
ប្រភព: Worldofbuzz
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖