ភ្នំពេញ៖ បុរសស្រវឹងស្រាម្នាក់ បានបើកម៉ូតូរបស់ខ្លួន ទៅបុករឺម៉កម៉ូតូ ចតស្ងៀម បណ្តាលរងរបួស បាក់ជើងស្តាំ កាលពីម៉ោង២១និង៣០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុះផ្លូវព្រះស៊ីសុវត្តិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សាក្សីបានបញ្ជាក់ប្រាប់ថា មនពេលកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1 BA-4142 បើក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុះខាងលើ ក៍ទៅបុករឺម៉កម៉ូតូពីក្រោយ ពេញទំហឹងបណ្តាលឲ្យ រងរបួសខ្លួនឯង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ ដឹកទៅកាន់មន្ទីពេទ្យកាលម៉ែត ភ្លាមៗចំណែក ម៉ូតូត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យ បងប្អូនយកទៅផ្ទះវិញ ៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]