ក្រុមហ៊ុនស្មាតហ្វូន vivo បានបង្ហើបរូបភាពមួយសន្លឹក ពីការត្រៀមបង្ហាញចេញនូវស្មាតហ្វូនស៊េរី Y បន្ទាប់របស់ខ្លួន!

//s9.kh1.co/5a/5ad6f5615b5ae160cf3b9921b2c7715ada04e3a0.jpg
បច្ចេកវិទ្យា

 ២៦-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានបង្ហើបរូបភាពជាមួយនឹងរូបភាព ១ សន្លឹក ដោយមានការត្រៀមបង្ហាញចេញនូវស្មាតហ្វូន ស៊េរី Y ។

ភ្នំពេញ៖ ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា ទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ ជាមួយនឹងការបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីជាច្រើន សម្រាប់អ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ខ្លួន។ កំឡុងពេលនេះ បើទោះបីជាមានការជះឥទ្ធិពលដោយសារតែមេរោគរាតត្បាតកូវីដ 19 ក៏ដោយនោះ ក៏ក្រុមហ៊ុន vivo នៅតែបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួន ដែលមានការបំពាក់នូវបច្ចេកវិទ្យាថតរូបភាពកម្រិតខ្ពស់កាន់តែអស្ចារ្យ និងការពង្រឹងទៅលើប្រព័ន្ធឌីជីថលអេកូឡូស៊ីរបស់ខ្លួនឲ្យកាន់តែមានភាពខ្លាំងក្លា ដើម្បីភ្ជាប់ទំនាក់ទំនងរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រមហ៊ុន vivo បានជម្រុញឲ្យអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍ដ៏អស្ចារ្យ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត នឹងបន្តក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់ នូវតម្រូវការជាច្រើននៅក្នុងឆ្នាំ ២០២១ នេះ តាមរយៈការឌីហ្សាញទៅលើបច្ចេកវិទ្យាជាច្រើន សម្រាប់ប្រើប្រាស់នៅក្នុងពេលខាងមុខនេះ។ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ  ក្រុមហ៊ុន vivo ក៏ខិតខំប្រឹងប្រែងក្នុងការឌីហ្សាញទៅលើស្មាតហ្វូនរបស់ខ្លួន ឲ្យក្លាយជាវត្ថុដ៏សំខាន់បំផុតក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

នៅក្នុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធិផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដោយផ្អែកទៅលើយុទ្ធសាស្រ្តនៅក្នុងការពង្រឹងស្មាតហ្វូនរបស់ខ្លួន ទៅលើផ្នែកថតរូបភាព ប្រព័ន្ធបច្ចេកវិទ្យា ការឌីហ្សាញ និងកម្លាំងម៉ាស៊ីន។

ស្មាតហ្វូន vivo សេ៊រី Y នឹងមកដល់ឆាប់ៗនេះ
ស្មាតហ្វូន vivo សេ៊រី Y នឹងមកដល់ឆាប់ៗនេះ

មួយវិញទៀត ជាមួយនឹងរបាយការថ្មីដែលក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបង្ហើបកាលពីព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នេះ ជាមួយនឹងរូបភាព ១ សន្លឹក ដោយមានការត្រៀមបង្ហាញចេញនូវស្មាតហ្វូន ស៊េរី Y បន្ទាប់របស់ខ្លួនមួយម៉ូឌែល ប៉ុន្តែមិនទាន់បានធ្វើការបញ្ជាក់ពីទ្រង់ទ្រាយ នឹងលក្ខណៈសម្បត្តិពេញលេញនៅឡើយទេ។

ដើម្បីជ្រាបច្បាស់អំពីព័ត៌មានលម្អិតនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនត្រកូល Y បន្ទាប់ឲ្យកាន់តែមានភាពជាក់លាក់  បងប្អូនអាចធ្វើការតាមដានជាមួយនឹងទំព័រផេកផ្លូវការ vivo ៕ 


Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T