ឆ្ងល់ទេ បើមិនថែមស្ករកែច្នៃចូលអាហារ រាងកាយទទួលថាមពលបានពីណា?

//s9.kh1.co/26/2660dc45e5e978ae8eb674b780c0d20228a1caf7.jpg
យល់ដឹង

 ២៦-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជាទូទៅ គ្រឿង​ផ្សំ​គ្នា​យើង​ច្រើន​ប្រើ​ប្រាស់​សម្រាប់​បន្ថែម​រសជាតិ​ក្នុង​ម្ហូប​ប្រចាំ​ថ្ងៃ​មាន​អំបិល ប៊ីចេង ស្ករ ឬ​ទឹក​ត្រី​។ល។

ជាទូទៅ គ្រឿង​ផ្សំ​គ្នា​យើង​ច្រើន​ប្រើ​ប្រាស់​សម្រាប់​បន្ថែម​រសជាតិ​ក្នុង​ម្ហូប​ប្រចាំ​ថ្ងៃ​មាន​អំបិល ប៊ីចេង ស្ករ ឬ​ទឹក​ត្រី​។ល។ ការ​ថែម​ប៊ីចេង ឬ​ស្ករ​កែ​ច្នៃ មិន​សូវ​ជា​ល្អ​សម្រាប់​សុខភាព​យើង​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​យើង​មិន​ចង់​ប្រើ​ស្ករ​កែ​ច្នៃ​ក្នុង​អាហារ​ទេ យើង​ទទួល​បាន​កម្លាំង​កំហែង​មក​ពី​ណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​យើង​មិន​ញ៉ាំ​ស្ករ​កែ​ច្នៃ​ចូល​ទៅ រាងកាយ​នឹង​ចេះ​ប​ំប្លែងខ្លាញ់​ដែល​ស្ដុក​ទុក​ក្នុង​ថ្លើម ក្បាល​ពោះ ត្រគាក ខ្លាញ់​ធាត់​នៅ​ក​ជាដើម ឲ្យ​ទៅ​ជា​ស្ករ​ក្នុង​ឈាម​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង។ យើង​គ្រាន់​តែ​មិន​ញ៉ាំ​ជាតិ​ស្ករ​កែច្នៃ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​អាហារ​ផ្សេងៗ​ដូច​ជា បាយ មី នំបញ្ចុក ផ្លែ​ឈើ​ផ្អែម​ខ្លាំង​សុទ្ធ​តែ​​មាន​ជាតិ​ស្ករ​ខ្ពស់ និង​បន្លែ សាច់​មាន​ជាតិ​ស្ករ​តិច តែ​វា​ស្ករ​ដែល​ទទួល​ពី​បន្លែ ផ្លែ​ឈើ​ជា​ជាតិ​ស្ករ​ធម្មជាតិ។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចង់​មិន​ចង់​យើង​នឹង​ស្គម​ឯក​ឯង ហើយ​ទទួល​បាន​សុខភាព​ល្អ​ព្រោះ​មិន​លើស​ជាតិ​ខ្លាញ់ មិន​លើស​ជាតិ​ស្ករ និង​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​លើស​ឈាម បេះដូង និង​មហារីក។ តាម​ពិត​ទៅ​រឿង​ស្គម​មិន​សំខាន់​ដល់​សុខភាព​ទេ។

ពេល​យើង​នៅ​ក្មេង​ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ត្រូវ​ប្រើ​ប្រាស់​អស់​ច្រើន សល់​សម្រាប់​ស្តុក​ក្នុង​ខ្លួន​តិច​ទេ។ ប៉ុន្តែ បើ​យើង​មាន​វ័យ​កាន់​តែ​ច្រើន ការ​ធ្វើ​ម៉េតាបូលីស​ក្នុង​ខ្លួន​មិន​បាន​ល្អ​ដូច​នៅ​ក្មេង​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន។

អាហារ​ដែល​ល្អ​បំផុត គឺ​អាហារ​មាន​ជាតិ​ស្ករ​តិច ឬ​អាហារ​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​លឿន​ក្នុង​ឈាម (Low index glycemic) ដូចជា អង្ករ​សម្រូបជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T