ក្មេងស្រីម្នាក់ បានខំទ្រាំអត់ធ្មត់យ៉ាងខ្លាំង ជាមួយនឹងការពត់ខ្លួនប្រាណដ៏តូចរបស់នាង ឲ្យទន់បំផុត ដើម្បីក្លាយទៅជាអ្នកកីឡា លោតហក់ ដែលមានឈ្មោះថា អាក្រូបាត (Acrobat) ប្រចាំប្រទេសចិន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីតូចម្នាក់នេះមានឈ្មោះថា សៀវហួរ (xiu hua) អាយុ៧ឆ្នាំ។ នាងមិនដែលខ្វល់ ពីកេរ្តិ៍ឈ្មោះ ឬ កិត្តិយសដែលបានក្លាយជា កីឡាករជំរើសជាតិនោះទេ អ្វីដែលនាងចង់បាននោះ គឺរកប្រាក់ឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់នាង ពីភាពក្រីក្រ។ សៀវហួរ មានស្រុកកំណើតនៅខេត្ត ហ៊ូណាន (HuNan) ប្រទេសចិន។ នាងមានអាយុតិចបំផុត នៅក្នុងសមាគមន៍កីឡា អាក្រូបាត Fujian Provincial ដែលត្រូវបានគេបង្វឹកតាំងពីអាយុ ៣ឆ្នាំមកម្ល៉េះ រហូតមកដល់ពេលនេះ រាងកាយរបស់នាងទន់ដូចជាកៅស៊ូទៅហើយ។

ជារៀងរាល់ខែ គ្រូបង្វឹកតែងតែបង្កើតកំរិតនៃការវឹកហាត់របស់នាង និងបង្រៀននូវអ្វីដែលថ្មីៗ ដូចជារបៀបនៃការឈរ ក្នុងរបាំ តុងហ្គូលជាដើម។ នាងពិតជាមានភាពអត់ធ្មត់ណាស់ មិនដែលលឺសំលេងនាងស្រែកយំ ពេលដែលគ្រូបង្ហាត់ឡើយ។

សៀវហួរជឿថា នាងនឹងអាចកែប្រែជីវិតរបស់នាង ពីជីវភាពក្រីក្រមកធម្មតា នៅពេលដែលការវឹកហាត់របស់នាងបានសំរេច។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ជិវិតរបស់ក្មេងស្រី សៀវហួរម្នាក់នេះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]