ជាប្រុសស្អាតលំដាប់ តារាប្រុសកូរ៉េប៉ុន្មានដួងនេះ ក្នុងឯកសណ្ឋានយោធា ក៏ជះសង្ហាមិនណយ

//s9.kh1.co/d5/d5c03d0f12fe5a573fdb5d125ceeb26107ef04fb.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុតែជាប្រុសស្អាតលំដាប់ តារាប្រុសកូរ៉េជាច្រើនដួងនេះទោះស្ថិតក្នុងសម្លៀកបំពាក់បែបណាក៏នៅតែសង្ហា។

កូរ៉េ​ខាងត្បូង៖ ជាការពិតណាស់ នៅប្រទេសកូរ៉េ បុរសទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយសូម្បីតែតារាក៏មិនមានករណីលើកលែងដែរ។ ថ្វីត្បិតតែពួកគេ ត្រូវឃ្លាតឆ្ងាយពីសិល្បៈ ពី១ ឆ្នាំកន្លះទៅ ២ ឆ្នាំក៏ដោយ ក៏តារាសម្ដែងប្រុសទាំងនោះ នៅតែមានការគាំទ្រនឹងរង់ចាំពីហ្វេនៗរបស់ពួកគេជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាសម្ដែងទាំងនោះ ពួកគេមិនត្រឹមតែបំពេញកាតព្វកិច្ចជាពលដ្ឋល្អក្នុងសង្គមនិងកិច្ចការពារជាតិនោះទេ ប៉ុន្តែអ្នកគាំទ្រថែមទាំងមិនមានការសោកស្តាយនៅពេលដែលអាយដលរបស់ពួកគេសម្រេចចិត្តធ្វើបែបនេះ។ ជាងនេះទៅទៀតនោះ នៅពេលដែលឃើញតារាប្រុសជាច្រើនដួងនេះពាក់ឯកសណ្ឋានយោធា បែរជាធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបរាងកាយដ៏រឹងមាំ ភាពស្វាហាប់ក៏ដូចជាបង្ហាញនូវសម្រស់ដ៏សង្ហាពិតៗរបស់ពួកគេទៀតផង។

ជាមួយគ្នានេះ តារាប្រុសដែលធ្លាប់បានឆ្លងកាត់ជីវិតជាយោធារួមមាន Hyun Bin, Song Joong Ki, Lee Min Ho, Ji Chang Wook, Park Seo Joon, Kim Soo Hyun , និង Lee Seung Gi, ក្នុងនោះផងដែរ ភាពសង្ហាដែលរំលេចកំឡុងពេលដែលពួកគេជាយោធា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាច្រើនកោតសរសើរមិនថា នៅពេលស្លៀកពាក់ឯកសណ្ឋានយោធាឬស៊ីវិលក្នុងជីវិតពិតឬនៅលើអេក្រង់ទេ ពួកគេនៅតែជះរាងសង្ហាដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

១.Hyun Bin

Hyun Bin
Hyun Bin
Hyun Bin
Hyun Bin

២.Song Joong Ki

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

៣.Lee Min Ho

Lee Min Ho
Lee Min Ho
Lee Min Ho
Lee Min Ho

៤.Ji Chang Wook

Ji Chang Wook
Ji Chang Wook
Ji Chang Wook'
Ji Chang Wook'

៥.Park Seo Joon

Park Seo Joon
Park Seo Joon

៦. Kim Soo Hyun

 Kim Soo Hyun
 Kim Soo Hyun
 Kim Soo Hyun
 Kim Soo Hyun

៧.Lee Seung Gi

Lee Seung Gi
Lee Seung Gi
Lee Seung Gi
Lee Seung Gi

ប្រភព៖ kenh14

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T