មើលទៅ បុត្រនិងម៉ានិច មិនលេងសើចដូចមុនទេ ដល់ថ្នាក់ម្ចាស់សម្អាង ចេញមុខនិយាយថា...

//s9.kh1.co/4c/4c418a31ea575ec5701494b1a0d01e51f37f4b20.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មើលទៅ ដំណឹងភ្ជាប់ពាក្យ ម៉ានិច និង បុត្រ ប្រាកដចិត្តច្រើនណាស់ ថាមិនមែនលេងសើចទៀត ដល់ថ្នាក់ ម្ចាស់សម្អាងបញ្ជាក់ច្បាស់ៗ

រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់មកហើយថា តារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រី ដួង ម៉ានិច​ ធ្លាប់បានបញ្ចេញភាពស្និតស្នាល ស្អិតរមួតផ្អែមល្អែមជាងស្ករទៅទៀត រហូតដល់ថ្នាក់ មហាជនថា អ្នកទាំងពីរជាគូស្នេហ៍ វ័យខុសគ្នាដាច់ស្រលះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បុត្រ ក៏ធ្លាប់បានបញ្ជាក់អះអាងផងដែរថា ទំនាក់ទំនងមានកន្លងមកនេះសម្រាប់ខ្លួន គឺជាស្នេហា ហើយ ស្រាប់តែមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរបស់ អ្នកទាំងពីរ ក៏មើលទៅស្ងប់ស្ងាត់ មិនសូវបញ្ចេញវីដេអូស្វីតៗប៉ុន្មានឡើយ។

ផ្ទុយទៅវិញ កាលពីម្សិលមិញនេះ មហាជននាំគ្នាភ្ញាក់ផ្អើល ក្រោយពេល រូបនាងនិងតារាប្រុសវ័យក្មេងរូបនេះ បានទម្លាយវីដេអូ នៅក្នុងសម្អាងការមួយកន្លែង មិនតែប៉ុណ្ណោះ ក្នុងការថតនេះទៀតសោត ត្រូវមហាជនគិតត្រឹម ជាការរកស៊ីផ្សាយឃោសនាឲ្យសម្អាង មិនខុសពីតារាផ្សេងឡើយ។

ប៉ុន្តែ បើក្រឡេកទៅមើលសារដែល ម្ចាស់់សម្អាងបានបង្ហោះវិញ ធ្វើឲ្យ មហាជនកាន់តែកើតមន្ទិល កាន់តែខ្លាំងឡើង ដោយក្នុងនោះ រូបលោក បានប្រាប់យ៉ាងដូច្នេះថា ៖ «លេីក​នេះ​មែន​ទែន​ហើយ​ បុត្រ​និង​ម៉ាក់​និច» «បុត្រ​និង​ម៉ាក់​និច​ ភ្ជាប់​ពាក្យ​ហេីយ»

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស ថៃ អតិជាតិបុត្រ
តារាប្រុស ថៃ អតិជាតិបុត្រ
តារាស្រី ដួង ម៉ានិច
តារាស្រី ដួង ម៉ានិច
https://s9.kh1.co/__image/w=650,h=975,q=100/47/47be3c7957dbd110ca487fb7e7eaaa26fdf9f81d.png
https://s9.kh1.co/__image/w=650,h=867,q=100/51/516326310e64f511e2ca1e228141c9c2b00daad4.png
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ដួង ម៉ានិចថៃ អតិជាតិបុត្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T