បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ ជាមួយ​កំពូល​​ផ្លែឈើ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/2d/2d5fcb357788c7c8e2d9c6aa0b369a81a592e660.jpg
យល់ដឹង

 ២៦-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រសិនបើ​រាងកាយ​យើង​បន្សាប​ជាតិ​ពុល​បាន​ត្រឹមត្រូវ និង​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​ប្រមាណ​៨០% បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ពោះវៀន​។ ប្រសិនបើ​រាងកាយ​យើង​បន្សាប​ជាតិ​ពុល​បាន​ត្រឹមត្រូវ និង​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន យើង​នឹង​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាក់​ស្ដែង អាហារ​មួយ​ចំនួន​​អាច​ជួយ​សម្អាតសារធាតិពុល​ក្នុង​ឈាម ក៏​ដូច​ជា​ការពារ​​ការ​កក​ឈាម​ ព្រម​ទាំង​កម្ចាត់​បញ្ហា​ខ្យល់​ដង្ហើម​មិន​ល្អ​ថែម​ទៀត​ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុ​នេះ​ហើយ​ ដើម្បី​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ គ្នា​យើង​គប្បី​បញ្ចូល​កំពូល​ផ្លែឈើ​ទាំង​នេះ​​ទៅ​ក្នុង​របប​អាហារ​។

១. ផ្លែ​បឺរ​កម្ចាត់​​សារធាតុ​គីមី​ចេញ​ពី​ថ្លើម​

ពិត​ណាស់​ ផ្លែ​បឺរ​​​អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល​ និង​ពង្រីក​សរសៃ​ឈាម​ ព្រម​ទាំង​ជួយ​​រារាំង​សារជាតិ​ពុល​ដែល​បំផ្លាញ​សរសៃ​ឈាម​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ផ្ទុក​សារធាតុ​ចិញ្ចឹម​​​ឈ្មោះ​ថា Glutathione ដែល​អាច​បង្អាក់​សារធាតុ​បង្ក​ជំងឺ​មហារីក​យ៉ាង​តិច​៣០​ប្រភេទ ព្រម​ទាំង​ជួយ​​ថ្លើម​បន្សាប​ជាតិ​គីមី​សំយោគ​។ សម្រាប់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ គប្បី​ញ៉ាំ​ផ្លែ​បឺរ​ជា​ប្រចាំ ពីព្រោះ​វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បែប​ធម្មជាតិ​ និង​បញ្ចៀស​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

២. ម្នាស់​មាន​ប្រសិទ្ធិភាព​​បំបែក​កូលេស្តេរ៉ូល

ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​ផ្ទុក​សារធាតុ​​Bromelain ដែល​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បែប​ធម្មជាតិ​ និង​ជួយ​ឲ្យ​រាងកាយ​បំបែក​ និង​រំលាយ​ប្រូតេអ៊ីន​យ៉ាង​ប្រសើរ​។ ផ្លែ​ម្នាស់​ក៏​មាន​គុណប្រយោជន៍​ក្នុង​ការ​បំបែក​កូលេស្តេរ៉ូល​ និង​កម្ចាត់​វា​ចោល​​ចេញ​ពី​រាងកាយ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាង​នេះ​ទៅ​ទៀត​ ម្នាស់​អាច​ជួយ​ឲ្យ​ឈាម​រាវ​ និង​បំបែក​កំណក​ឈាម​។

៣. ក្រូច​ថ្លុង​​ផ្ដល់​ថាមពល​បន្ថែម​

​ក្រូច​ថ្លុង​ផ្ទុក​សារធាតុ​Nootkatones ​ដែល​ជា​​សមាសធាតុ​គីមី​ ដែល​អាច​បង្កើន​ការ​ធ្វើ​​មេតាប៉ូលីស និង​ជំរុញ​ការ​សម្រក​ទម្ងន់​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រូច​ថ្លុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

៤. ត្រសក់​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ​

ទឹក​ផ្លែ​ត្រសក់​ អាច​​ជួយ​បញ្ចៀស​បញ្ហា​មាត់​ស្ងួត និង​លាង​សម្អាត​កាក​សំណល់​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​។ ស្រដៀង​ទៅ​នឹង​ផ្លែ​ប៉ោម​ដែរ​ ផ្លែ​ត្រសក់​អាច​ជួយ​ជំរុញ​ការ​ផលិត​ទឹក​មាត់​ ដែល​អាច​ផ្ដល់​សំណើម​ដល់​មាត់​យ៉ាង​ល្អ​។ មួយ​វិញ​ទៀត​ បន្លែ​មួយ​ប្រភេទ​នេះ​ក៏​អាច​ជួយ​កម្ចាត់​កំបោរ​ដែល​មាន​នៅ​លើ​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T