ងាយៗ! គ្រាន់តែផោមដាក់កាមេរ៉ាសោះ ស្ត្រីរូបនេះរកលុយបានជាង២៥,០០០ដុល្លារ (មានវីដេអូ)

//s9.kh1.co/fe/fe8648290dc86a4a6bcd7325f07a68ef11ee4878.jpg
សង្គម

 ២៦-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មានខែខ្លះ ចំណូលហក់ឡើងជិតដល់៤,០០០ដុល្លារអាមេរិក។

បរទេស៖ ស្ត្រីម្នាក់ឈ្មោះថា Lush Botanist អាចរកចំណូលបានជាង២៥,០០០ដុល្លារអាមេរិក ពីការលក់ផោមតាមអនឡាញ និងមានខែខ្លះ ចំណូលរបស់នាងហក់ឡើងជិតដល់៤,០០០ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកិច្ចសម្ភាស៍ជាមួយប៉ុស្ដិ៍ទូរទស្សន៍ Channel 4 នាងបាននិយាយរៀបរាប់ឲ្យដឹងថា នាងបានចាប់យកអាជីពលក់ផោមអស់​រយៈពេល៣ឆ្នាំមកហើយ ដែលចាប់ផ្ដើមដំបូងឡើយ ដោយសារតែវីដេអូមួយនៃការផោមរបស់នាង បានទទួលការចាប់អារម្មណ៍ខ្លាំងពេក និងមានមនុស្សមួយចំនួន បានស្នើសុំឲ្យនាងផោម ជាការដោះដូរនឹងប្រាក់។ ហើយក្រោយៗមក មានមនុស្សផ្សេងៗទៀត បានទាក់ទងមកនាងឥតឈប់ឈរ ដែលនាងគ្មានអ្វីត្រូវជំទាស់ឡើយ ដោយអតិថិជនម្នាក់ នាងអាចគិតថ្លៃចាប់ពី១៧៥ដុល្លារអាមេរិកឡើងទៅ។

ការផោមមិនមែនជាអ្វីដែលមនុស្សភាគច្រើនអាចសន្មតថា ចេញបានពេលណាទេ តែទោះជាយ៉ាងណាក៏ដោយ សម្រាប់នាងគឺមិនមានភាពលំបាកឡើយ ដោយនាងចូលចិត្តបរិភោគឈីសជាច្រើនប្រភេទ ហើយឈីសម៉ាក Parmesan ជួយធ្វើឲ្យផោមរបស់នាងមានសំឡេងដូចទឹកក្ដៅពុះអីចឹង។

នាងបានបន្ថែមទៀតថា មានអតិថិជនម្នាក់ជាបុរស បានស្នើឲ្យនាងផោមដាក់ក្រឡកែវ ដែលមានក្លិនស្ករគ្រាប់ ដោយនាងត្រូវបរិភោគស្ករគ្រាប់មុនធ្វើការផោម ហើយបន្ទាប់មកផ្ញើក្រឡកែវទៅឲ្យបុរសនោះផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ នាងកំពុងផ្សព្វផ្សាយពីការផោមនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម និង Twitter ជាដើម ហើយគោលបំណងរបស់នាងទៅថ្ងៃអនាគត គឺចង់ក្លាយជា “ម្ចាស់ក្រត្សីកំពូលផោម” ដែលមានគេស្គាល់ពាសពេញពិភពលោក៕

ប្រភព: Ladbible

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

សូមចុចលីងនេះដើម្បីទស្សនាវីដេអូ:  https://fb.watch/7CGEWq9vyc/

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T