កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ គូស្នេហ៏វ័យក្មេងមួយគូ បានអោបថើប និងបំបោសអង្អែលគ្នា ដោយគ្មានការអៀនខ្មាស់ និងគិតពីភ្នែកអ្នកដទៃ នៅក្នុងគ្លីនិកមួយកន្លែង។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី ដែលបានចុះផ្សាយ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ នេះ បានឲ្យដឹងថា គូស្នេហ៏វ័យក្មេងមួយគូ បានធ្វើទង្វើមិនសមរម្យ និងមិនចេះអៀនខ្មាស់ ដោយបានអោបថើប និងបំបោសអង្អែលគ្នា នៅក្នុងគ្លីនិកមួយកន្លែង មានឈ្មោះថា “Hougang Polyclinic” ស្ថិតក្នុងតំបន់ Hougang ប្រទេសសឹង្ហបុរី។

បើតាមសម្តីរបស់អ្នកដែលបានឃើញហេតុការណ៏នេះ បានឲ្យដឹងថា ដំបូងពួកគេទាំងពីរ គ្រាន់តែអង្គុយរង់ចាំធម្មតាប៉ុណ្ណោះ បន្ទាប់មកស្រាប់តែនារីវ័យក្មេងរូបនោះ បានផ្តេកផ្តួលទៅលើភ្លៅ របស់បុរសជាគូស្នេហ៏តែម្តង។ ចំនែកឯបុរសជាគូស្នេហ៏វិញ បានចាប់ផ្តើមបំបោសអង្អែល ហើយថែមទាំងបានស្ទាបដើមទ្រូង នារីជាគូស្នេហ៏ទៀតផង។

ទោះបីជាយ៉ាងនេះក៏ដោយ មានមតិរិះគន់ជាច្រើន បានរិះគន់ថា “នេះជាទីសាធារណៈ ហេតុអ្វីពួកគេមិនអាចធ្វើឫកពា ឲ្យត្រឹមត្រូវ សមរម្យ ដូចគេដទៃទៀតបាន?” ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះគូស្នេហ៏មួយគូនេះ?



សូមកុំព្យាយាមយកតម្រាប់តាមឲ្យសោះ!

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]