រូបភាពមួយនេះ ត្រូវបានគេប្រទះឃើញនៅសណ្ឋាគារមួយ ដែលមានឈ្មោះថា Metung Hotel នៅតំបន់ Gippsland រដ្ឋ Victoria នៃប្រទេសអូស្រ្ដាលី។ ភ្ញៀវទាំងឡាយណា ដែលបានចូលមកស្នាក់នៅ ក្នុងសណ្ឋាគារនោះ តែងតែភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបភាពដ៏គួរឲ្យរន្ធត់នោះ ទាំងអស់គ្នា។

នៅក្នុងរូបភាពនោះ យើងបានសង្កេតឃើញថា បុរសជនជាតិអូស្ដ្រាលីម្នាក់នោះ ដែលត្រូវបានសត្វឆ្លាមដ៏ធំលេប គឺហាក់ដូចជានៅមានជិវិតនៅឡើយ គាត់នៅអាចយកកាំបិត វះស្រកីលុកដៃទៅចាក់ក្បាលរបស់ឆ្លាមថែមទៀតផង។

ការពិតទៅ ត្រីឆ្លាមមួយក្បាលនេះត្រូវបាន គេចាប់បាន ហើយសម្លាប់ចោល ទើបចាប់ផ្ដើមចូលទៅក្នុងពោះរបស់វា និងថតរូបទុកជាអានុស្សាវរីយ៍។ អ្វីដែលគួរឲ្យទាក់ទាញ ក្នុងរូបភាពមួយនោះគឺ ដៃរបស់គាត់ ដែលមានកាន់កាំបិត ចេញពីខ្លូនរបស់ត្រី ហើយយកកាំបិតនោះ ចាក់ទំលុះក្បាលរបស់ត្រីឆ្លាម ដើម្បីសង្គ្រោះជីវិតរបស់ខ្លួន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពខាងក្រោមនេះ? 

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]