ក្មេងស្រីដ៏តូចច្រលឹងម្នាក់ បានក្លាយជាមនុស្សដែលទទួល បានការកោតសសើរពី សាធារណៈជន និងនៅក្នុងអ៊ិនធើណេត ក្រោយពីជួយស្ដ្រីអ្នកបោសសំអាតម្នាក់ នៅតាមផ្លូវនោះ។

យោងទៅតាមសារព័ត៌មានរបស់ Guangzhou បានឲ្យដឹងថា ស្ដ្រីអ្នកបោសសំអាតនេះ បានដួលសន្លប់នៅលើផ្លូវ Huancun ដោយសារតែអាកាសធាតុក្ដៅខ្លាំងពេក កាលពីថ្ងៃពុធទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ម្សិលមិញនេះ។ យ៉ាងណាមិញ តាមការអង្កេតបានឲ្យឃើញថា មានអ្នកដំណើរជាច្រើន ដែលដើរឆ្លងកាត់ផ្លូវនេះ និងប្រទះឃើញស្ដ្រីនេះដួលសន្លប់ទៅលើដី តែបែរជាគ្មាននរណាម្នាក់ជួយសោះ។ អ្វីដែលមិននឹកស្មានដល់ បែរជាក្មេងស្រីដ៏តូចម្នាក់ដែលដើរជាមួយនឹងម្ដាយ បែរជាឈប់ និងទាញឆ័ត្រដែលពួកគេកំពុងតែបាំងនោះ ទៅគ្របពីលើស្ដ្រីនោះ ដែលភ្លាមៗនោះ ក៏មានអ្នកដំណើរមកជួយនាងតែម្ដង និងទូរស័ព្ទហៅឡានពេទ្យ។ ជាមួយគ្នានោះ បុរសម្នាក់ដែលមានឈ្មោះថា Fok បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងថ្ងៃនោះ គាត់បានលឺក្មេងស្រីម្នាក់ បានស្រែកថា ម៉ាក់ជួយនាងផង! ខណៈពេលនោះសូម្បីតែខ្លួនគាត់ ក៏មានអារម្មណ៍អៀនខ្មាស់ផងដែរ។

នេះសបញ្ជាក់ថា សូម្បីតែក្មេងស្រីដ៏តូចម្នាក់ អាចមានទឹកចិត្ដជួយមនុស្ស ចាស់ដែលដួលសន្លប់ រីឯមនុស្សធំវិញ បែរជាគ្មានចិត្ដទៅវិញ។ តើប្រិយមិត្ដយល់យ៉ាងណា?



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]