នៅភាគខាងលិច ប្រុសៗដែលសំកាំងដៃ មិនហ៊ានប៉ះស្មា ឬចង្កេះស្រីៗ នៅពេលថតរូប គឺគេចាត់ទុកថា ពួកគេមានរាប់អាន ឬទាក់ទងគ្នា មិនសូវជិតដិត ឬសាមញ្ញ និងឆ្គាំឆ្គង ប៉ុន្តែសម្រាប់ប្រទេសកូរ៉េវិញ ប្រុសៗដែលសំកាំងដៃ មិនហ៊ានប៉ះស្មា ឬចង្កេះស្រីៗ នៅពេលថតរូប គឺគេចាត់ទុកថា បុរសនោះមានឫកពា និងចរិយាមារយាទល្អ។

យោងតាមប្រភពព័ត៌មាន Kotaku បានឲ្យដឹងថា ការសំកាំងដៃបែបនេះ គឺតែងតែកើតមានសម្រាប់បុរស ជនជាតិកូរ៉េ នៅពេលដែលពួកគេ ថតរូបជាមួយស្រីៗ ពោលគឺបាតដៃរបស់បុរសៗ បានដាក់សំកាំងពីលើស្មា ឬក្បែរចង្កេះស្រីៗ ដើម្បីឲ្យឃើញពីភាពស្និទ្ធស្នាល តែមិនប៉ះពាល់គ្នាឡើយ។

យ៉ាងណាមិញ ទោះបីជាពួកគេអោប ឬនៅកៀកគ្នាយ៉ាងណាក៏ដោយ ក៏បុរសកូរ៉េនៅតែរក្សាការសំកាំងដៃ ដែលវាបង្ហាញឲ្យឃើញ ពីភាពសមរម្យ ថ្លៃថ្នូរ និងគោរពគ្នាទៅវិញទៅមកទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]